ការប្រៀបធៀបយុត្តិធម៌ និងសប្បុរសធម៌ៈ
ក. យុត្តិធម៌
- គឺទៀងត្រង់ការប្រព្រឹត្តត្រឹមត្រូវ
- មានមុខងារការពាររបៀបរៀបរយសង្គម
- មានលក្ខណៈចាំបាច់
- សំដៅទៅលើឧត្តមគតិ
- មិនសំដៅទៅលើអ្វីដែលមានទំនាក់ទំនងទៅជនណាម្នាក់ឡើយ
- មានលក្ខណៈបញ្ញាដែលចូលរួមទៅក្នុងលំដាប់នៃវិចារណញាណ ។
ខ. សប្បុរសធម៌
- គឺជាគុណធម៌ពិសេសរបស់មនុស្សទាំងឡាយណាដែលមានចិត្តល្អ និងមនុស្សធម៌
- ជាសេចក្តីស្នេហាចំពោះអ្នកដទៃ
- មានលក្ខណៈសញ្ចេតនា ដែលចូលទៅក្នុងលំដាប់នៃចិត្ត
- សំដៅលើកម្លាំងចលករនៃអំពើសីលធម៌
- បំផុសគំនិត ភក្តីភាពណាមួយ ចំពោះជនណាម្នាក់
- មិនបង្កើតឲ្យមានលក្ខណៈបែងចេកឡើយ តែបង្កើតឲ្យមានអំណោយទៅវិញ ។