Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-07-11 08:29

សីលញាណ គឺជាសញ្ចេតនា នៃចិត្តប្រកបដោយនិយម ក្នុងការអប់រំ ហើយញុំាងឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ និងចេះដោះស្រាយបញ្ហាប្រកបដោយកុសល ចៀសវៀងការប្រព្រឹត្តអំពើជាអកុសល ។

ចិត្តញាណ គឺជាអព្ភន្តរញាណដែលប្រាប់ពីភាពពីតនៃចិត្ត ឲ្យស្គាល់និងដឹងពីសញ្ចេតនា និងសកម្មភាពដែលយើងបានធ្វើ ។

          ទំនាក់ទំនងរវាងចិត្តញាណ និងសីលញាណគឺ៖

          សីលញាណ និងចិត្តញាណមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតបំផុតដែលពុំអាចខ្វះមួយ​ណាបានឡើយ ។ ពីព្រោះថាបើមនុស្សយើងគ្នាចិត្តទេនោះ នឹងមិនធ្វើឲ្យមនុស្សយើង កើតមាននូវសីលញាណបានឡើយគឺចិត្តញាណជាប្រធានសង្កេតពិនិត្យហើយ សីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ ។ បើមនុស្សគ្មានចិត្តញាណនោះទេ នោះគេនឹងចាត់ទុកមនុស្សនោះជាមនុស្សគ្មានឆន្ទៈគ្មានសញ្ចេតនា ជាមនុស្សដែលគ្មានសីលញាណ ។ ដូចនេះអត្ថិភាពនៃចិត្តញាណជាកត្តាចាំបាច់នៃអត្ថិភាពរបស់សីលញាណ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login