ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យម៉ាឃីធីង ចេញមកពីពាក្យអង់គ្លេស (Market) មានន័យថា (ទីផ្សារ) ។ ម៉ាឃីធីង គឺជាការផ្លាស់ទីនៃទំនិញ និងសេវាកម្មពីរោងចក្រទៅកាន់អតិថិជន ដើម្បីបំពេញចិត្តអតិថិជន និងដើម្បីសម្រេចនូវទិសដៅរបស់ក្រុមហ៊ុន ។ មនុស្សជាច្រើន ដោយរួមបញ្ជូលទាំងអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួនផងគិតថា ម៉ាឃីធីង គឺជាការលក់ ឬជាការផ្សាយពាណិជ្ជកម្ម ។ តាមពិត កាលក់និងការផ្សាយពាណិជ្ជកម្មគ្រាន់តែជាផ្នែកមួយនៃសកម្មភាពម៉ាឃីធីងប៉ុណ្ណោះ ពុំមែនជានិយមន័យម៉ាឃីធីងទេ ។ ម៉ាឃីធីងផ្តោតលើកិច្ចការជាច្រើន និងទូលំទូលាយជាងនេះ ។ ម៉ាឃីធីង ត្រូវបានផ្តល់និយមន័យប្លែកៗជាច្រើន យើងសុំលើកយកនិយមន័យមួយថែមទៀត (ម៉ាឃីធីង គឺជាដំណើរការនៃការធ្វើផែនការ និងអនុវត្តនូវទស្សនៈកំណត់ថ្លៃជំរុញការលក់ និងការបែងចែកនូវគំនិតទំនិញ និងសេវាកម្មដើម្បីបង្កើតឲ្យមាននូវការដោះដូរដែលបំពេញនូវគោលបំណងរបស់បុគ្គល និងអង្គភាពទាំងឡាយ ) ។