ផលល្អនយោបាយអព្យាក្រឹត្យ និងផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត្យ៖
+ ផលល្អ
- ធ្វើអព្យាក្រឹត្យកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវពង្រីងបន្ថែមទៀត
- ពួកប្រឆាំងមិនហ៊ានប៉ះពាល់នយោបាយអព្យាក្រឹត្យ
- ប្រជាជនខ្មែរយើងរស់នៅដោយសន្ដិភាពរយៈពេល១៥ឆ្នាំ ខណៈដែលប្រទេសជិតខាងកំពុងធ្លាក់ក្នុងភ្លើងសង្ត្រាម(វៀតណាម)
+ ផលអាក្រក់
- នយោបាយអព្យាក្រឹត្យរបស់កម្ពុជាមានការចុះខ្សោយនៅក្នុងសង្រ្គាមត្រជាក់ ដោយសារតែប្រទេសមហាសអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកកម្ពុជាមានសុខសន្ដិភាពតាមផ្លូវអព្យាក្រឹត្យរបស់ខ្លួនឡើយ។
- សកម្មភាព នយោបាយរបស់អាមេរិក ថៃ វៀតណាមខាងត្បូងមានទិសដៅក្នុងការប្រឆាំងនឹងនយោបាយសម្ដេចនរោត្តមសីហនុ។
- នយោបាយអព្យាក្រឹត្យកម្ពុជាត្រូវបានបញ្ចប់ដោយកម្លាំងខាងក្នុងគឺការធ្វើរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ ដែលនាំដោយលោក លន់ នល់សីរិមតៈដើម្បីទម្លាក់នរោត្តមសីហនុចេញពប្រមុខរដ្ឋ។
ដូចនេះក្នុងស្ថានភាពនៃសង្រ្គាមត្រជាក់ប្រទេសកម្ពុជាយើង ពិតជាមិនអាចប្រកាន់នយោបាយអព្យាក្រឹត្យបានទេ ពឺព្រោះពុំអាចមានលទ្ធភាពការពារខ្លួនឯងទប់ទល់ននឹងការលុកលុយសំណាក់ប្រទេសមហាអំណាចឡើយ។