ការបែងចែកជាក្រុមផលិតផលមានដូចជា ៖
- ទំនិញប្រើប្រាស់រយៈពេលខ្លី (Non-durable goods) ទំនិញប្រភេទនេះរួមមានផលិតផលចំណីអាហារ ប្រេងសាំង ។ល។
- ទំនិញប្រើប្រាស់រយៈពេលវែង (Durable goods) រាល់ទំនិញដែលមានភាពសឹករិចរិល វាអាចប្រើបានយូរ ហើយអាយុកាលរបស់វាក៏មានរយៈពេលវែង គេអាចចាត់ទំនិញប្រភេទនេះរួមមាន គ្រឿងយន្ត យានយន្ត ទូរទស្សន៍ ។ល។
- សេវាកម្ម (Service) ផលិតផលនេះត្រូវបានគេកំណត់ទៅលើសកម្មភាពនៃការបម្រើ ហើយដែលអាចទាញយកវិញនូវប្រយោជន៍ ឬប្រាក់ចំណេញ ។ តួយ៉ាង មណ្ឌលថែរក្សាសុខភាព ឬមណ្ឌលបណ្តុះបណ្តាលចំណេះវិជ្ជា ។ល។