លោកម៉ាស្លូ ( MasLow) បានបែងចែកតំរូវការរបស់មនុស្សមាន៥ ចំណុចដូចជា ៖
ក. តំរូវការសរីរៈ
- ជាតំរូវការមូលដ្ឋាន ហើយចាំបាច់បំផុតសំរាប់ជីវិតរស់នៅ មិនអាចខ្វះបាន
- មានស្បៀងអាហារ សំលៀកបំពាក់ ទីជំរក។ ក្រៅពីនេះនៅមានតំរូវការចលនាដើម្បីធ្វើអោយមានសុខភាពផ្លូវកាយថែមទៀត ។
ខ. តំរូវការសុវត្ថិភាព
- ស្បៀងអាហារ ម្ហូបអាហារគ្រប់គ្រាន់ គ្មានគ្រោះទុរ្ហឹក្ស គ្មានទំនិញក្លែងក្លាយ
- ផ្លូវកាយ គ្មានអ្នកវាយដំ ការកាប់សំណប់ ការធ្វើអោយឈឺចាប់ផ្លូវកាយ
- ផ្លូវចិត្តរឺអារម្មណ៍ គ្មានការប្រមាថ អំពើហឹង្សាក្នុងគ្រួសាររឺក្នុងសង្គម
គ. តំរូវការសង្គមរឺតំរូវការស្រលាញ់
- ទំនាក់ទំនងល្អក្នុងគ្រួសារ រស់នៅល្អុកល្អើន មានការទទួលស្រលាញ់គ្នា
- ទំនាក់ទំនងល្អជាមួយសមាជិកសង្គម មានការទទួលស្គាល់ស្រលាញ់ រាប់អានមិត្តភាព ភាតរភាព..ពីអ្នកដទៃនិងចំពោះអ្នកដទៃ
- ទំនាក់ទំនងល្អជាមួយអង្គការសង្គមការសង្គម រស់ជាមួយសមាជិកស្របច្បាប់របស់សង្គម អង្គការមហាជន ស្ថាប័នសាធារណៈ ។
ឃ. តំរូវការតំលៃ
- តំរូវអោយមានការទទួលស្គាល់សមិទ្ធផល សមត្ថភាព ស្នាដៃរបស់ខ្លួន
- ការគោរពគ្នា គ្មានការរើសអើងគ្រប់រូបភាពរស់ក្នុងសមធម៍ម្ចាស់ការលើខ្លួនឯង ។
ង. តំរូវការបញ្ជាក់អោយឃើញពីខ្លួនឯង រឺ តំរូវការស្វ័យភាព
- ប្រើសក្តានុពលផ្ទាល់ខ្លួនអោយអស់លទ្ធភាព
- តំរូវការសិទ្ធិ សេរីភាព ក្នុងការសំរេចចិត្ត
- តំរូវការឥសូរភាព ឯករាជ្យភាព មិនចង់រាប់អ្នកដទៃ
ឩទារហណ៍ បើអ្នកពូកែខាងគណិតវិទ្យា បើម្តាយ ឳពុក អ្នកអោយទៅរៀនភូមិវិទ្យាអ្នកមិនពេញចិត្តទេ...។