2019-07-18 08:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីការពារថែរក្សាធនធានធម្មជាតិឲ្យបានគង់វង យើងត្រូវមានផែនការត្រឹមត្រូវនិងជាក់លាក់មួយដើម្បីសន្សំសំចៃនិងអភិរក្សធនធានធម្មជាតិរបស់យើង ។ អភិរក្សគឺជាផែនការនិងការគ្រប់គ្រងដើម្បីបង្ការ ការបំផ្លិចបំផ្លាញ ការធ្វើអាជីវកម្មនិងធ្វេសប្រហែស លើធនធានធម្មជាតិរបស់ផែនដី ។
យើងទាំងអស់គ្នាមានលទ្ធភាពនិងមធ្យោបាយជាច្រើនដើម្បីសន្សំសំចៃនិងអភិរក្សធនធានធម្មជាតិរបស់យើង គឺត្រូវកាត់បន្ថុយសំណល់ផ្សេងៗអនុវត្តមធ្យោបាយទទួលខុសត្រូវលើបម្រើបម្រាស់រ៉ែ ព្រៃឈើ ទឹក អាកាស និងឥន្ធនៈ ។
យើងអាចបង្កើនគុណភាពដីឲ្យបានល្អ ដោយបន្ថែមកំប៉ុស ( គឺល្បាយនៃការពុកផុយ រូបធាតុសរីរាង្គ ) ។ យើងអាចបង្កើនគុណអាកាស និងទឹកឲ្យបានល្អស្អាតដោយការដាំដើមឈើនិងរុក្ខជាតិផ្សេងទៀតៗឲ្យបានច្រើន ។ ដូចនេះរុក្ខជាតិជំនួយក្នុងការកាត់បន្ថយ និងបង្ការ ការបំពុលឬកង្វក់ដែលនាំកនូវបរិស្ថានស្អាតល្អប្រសើរមួយសម្រាប់មនុស្សជាតិ ។