ដើម្បីឱ្យសហគមន៍មានការរីកចម្រើនជានិច្ច វិធានការ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិកុំឱ្យមានការខូចខាត និងវិនាសមានដូចជា ៖
- បញ្ឈប់ការកាប់បំផ្លាញព្រៃឈើចូល
- រួមថែរក្សា និងការពារបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន
- ចូលរួមដាំដើមឈើបន្ថែម
- ស្វែងយល់ឱ្យបានច្បាស់ ពីផលវិបាកដែលកើតមកពីការបំពុលបរិស្ថាន
- អប់រំប្រជាជនដែលនៅកងសហគមន៍ឱ្យយល់ដឹងពីបរិស្ថាន
- ត្រូវមានការត្រួតពិនិត្យឲ្យបានដិតដល់ទៅលើការបំពុលបរិស្ថាន
- ត្រូវមានវិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយបញ្ហាសង្គមដែលកើតចេញពីការបំពុលបរិស្ថាន
- រួមគ្នាថែរក្សាបរិស្ថានធម្មជាតិនិងបរិស្ថានសង្គមឲ្យស្រស់បំឯងជានិច្ច
- ត្រូវចេះគ្រប់គ្រងថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះឲ្យមានចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ី
- ទប់ស្កាត់រាល់សកម្មភាពបំផ្លាញបរិស្ថាននិងធនធានធម្មជាតិ
- ពង្រឹងស្ថាប័នដែលពាក់ព័ន្ធ និងការគ្រប់គ្រងបរិស្ថានជាដើម ។