Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-19 09:24

កត្តាដែលនាំឥទ្ធិពលដល់ថ្លៃមានដូចជា ៖

  • កត្តាសេដ្ឋកិច្ច (Economic Factor) សភាពបច្ចុប្បន្ននិងអនាគតនៃសេដ្ឋកិច្ច ជាញឹកញាប់ជាវេលាដែលត្រូវធ្វើត្រូវការធ្វើម៉ូដែលណាថ្លៃថោកៗ ឬក៏ជាពេលវេលាត្រូវការកាត់បន្ថយថ្លៃ ។ ផ្ទុយទៅវិញ កាលណាភាពចម្រើនរុងរឿង ហាក់ដូចជាខិតមកជិត ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅមុខលេចជាសញ្ញាហើយនោះ ការជ្រើសរើសយកម៉ូដែលថ្លៃខ្ពស់ និងមានប្រណិតភាព និងប្រហែលត្រូវទទួលយកបាន ។
  • ការផ្គត់ផ្គង់ និងសេចក្តីត្រូវការ (Supply and Demand) សេចក្តីត្រូវការ ត្រូវបានគេគិតថាជាបរិមាណសរុបនៃរបស់មួយដែលអ្នកទិញនឹងទិញនៅក្នុងថ្លៃនីមួយៗ ដែលអាចធ្វើទៅបាន ។ ជាទូទៅកាលណាថ្លៃរិតតែទាបទៅនឹងបរិមាណដែលគេត្រូវការរិតតែច្រើនឡើងៗ ។
  • ភាពយឺត (អាចប្រែប្រួល) (Demand elasticity) ក្នុងខណៈដែលច្បាប់នៃការផ្គត់ផ្គង់និងតម្រូវការ (ច្បាប់ធម្មជាតិលក់ទិញ) អនុវត្តជាទូទៅសេចក្តីត្រូវការចំពោះរបស់របរប្រភេទខ្លះឆ្លើយតបភ្លាមៗទៅនឹងការផ្លាស់ប្តូរថ្លៃជាងសេចក្តីត្រូវការចំពោះរបស់របរដ៏ទៃទៀត ។ ភាពយឺត (អាចប្រែប្រួលបាន) នៃសេចក្តីត្រូវការ គឺជាការវាស់នូវសម្ព័ន្ធភាពរវាងការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃរបស់របរ និងការផ្លាស់ប្តូរដែលជាលទ្ធផលនៅក្នុងបរិមាណដែលគេត្រូវការ​ ។ សេចក្តីត្រូវការ ត្រូវបានគេពោលថាយឺត បើសិនការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃរបស់របរនាំឲ្យមានការផ្លាស់ប្តូរលើសពីសមាមាត្រទៅទៀត នៅក្នុងបរិមាណដែលគេត្រូវការ ។ សេចក្តីត្រូវការរថយន្តថ្មី ត្រូវបានគេនិយាយថា យឺតពីព្រោះនៅថ្លៃទាប គេទិញច្រើនជាជាងកាលវានៅថ្លៃខ្ពស់ ។
  • ភាពយឺត (មិនអាចប្រែប្រួល) (Demand inelasticity) បើសិនជាការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃ និងនាំឲ្យមានការផ្លាស់ប្តូរតិចជាងសមាមាត្រនៅក្នុងបរិមាណនៃសេចក្តីត្រូវការ ។ អំបិលនិងអង្ករជាឧទាហរណ៍ចាត់ជាតម្រាបាន ។ ការផ្លាស់ប្តូរនៅក្នុងតម្លៃរបស់ទាំងពីរនេះ មិននាំឲ្យមានការផ្លាស់ប្តូរជាសមាមាត្រនៅក្នុងបរិមាណនៃសេចក្តីត្រូវការរបស់របរទាំងពីរមុខនេះទេ ។
  • ការប្រកួតប្រជែង (Competition) ប្រភេទនៃការប្រកួតប្រជែងសេដ្ឋកិច្ចដែលប្រឈមមុខក្រុមហ៊ុនមួយអាចអនុញ្ញាតិឲ្យក្រុមហ៊ុននោះមានភាពទូលំទូលាយក្នុងការធ្វើសេចក្តីសម្រេចចិត្តកំណត់តម្លៃ ឬកំណត់តឹងរឹងបំផុតនូវសមត្ថភាពកំណត់តម្លៃរបស់ក្រុមហ៊ុននោះ ។

សេដ្ឋកិច្ចវិទូនានាទទួលស្គាល់ការប្រកួតប្រជែងមានបីពួកធំៗ ៖

- ការប្រកួតប្រជែងដោយសេរី (Pure Competition) កើតមានកាលណាមានផលិតករតូចៗជាច្រើនមានផលិតផលស្រដៀងគ្នាក្នុងកម្រិតដែលថាគ្មានផលិតករណាមួយមានការត្រួតត្រាគ្រប់គ្រាន់លើការផ្គត់ផ្គង់ ដើម្បីធ្វើឲ្យមានឥទ្ធិពលដល់តម្លៃទំនិញ ។

- ឯកាធិភាព (Monopoly) វាផ្ទុយស្រឡះពីការប្រកួតប្រជែងដោយសេរី ។ នៅទីនេះមានតែក្រុមហ៊ុនមួយ ឬក្រុមហ៊ុនខ្លះប៉ុណ្ណោះដែលផលិតផលិតផល ដូច្នេះហើយមានការត្រួតត្រាទាំងស្រុងលើថ្លៃទំនិញ ។ លើកលែងតែឯកាធិភាពខ្លះដែលមានការត្រួតត្រាតាមផ្លូវច្បាប់ចេញ (ក្រុមហ៊ុនបម្រើប្រយោជន៍សាធារណៈ) ការធ្វើឯកាធិភាពខុសច្បាប់ ។

- ការប្រកួតប្រជែងបែបឯកាធិភាព (Monopolistic Competition) (គេស្គាល់ម្យ៉ាងទៀតថាជាវិស័យដែលមានការត្រួតត្រាថ្លៃ) គឺជាការប្រឈមមុខគ្នារវាងការប្រកួតប្រជែងដោយសេរី និងឯកាធិភាព ។ នៅទីនេះ ផលិតករជាច្រើនផលិតផលិតផលដូចគ្នា​ ប៉ុន្តែម្នាក់មានជោគជ័យក្នុងការធ្វើឲ្យផលិតផលរបស់ខ្លួនខុសពីផលិតផលអ្នកដទៃក្នុងបែបខ្លះ ។

  • សោហ៊ុយផលិត (Cost) ថ្លៃដើមគឺជាក់កម្រិតទាបបំផុតក្នុងការកំណត់ថ្លៃព្រោះបើថ្លៃរបស់មិនមានគ្រប់គ្រាន់សម្រាប់សោហ៊ុយផលិតក្នុងរយៈវែងទេ លទ្ធផលគឺការខាតដែលទូទាត់ស្រេច ។ ដូច្នេះអ្នកជំនួញភាគច្រើនបច្ចុប្បន្ន ប្រហែលជាប្រើសណ្ឋានខ្លះៗនៃសោហ៊ុយផលិតបូក និងការកំណត់តម្លៃ ។ ប្រព័ន្ធនេះទាក់ទងនឹងការកំណត់ជាភាគរយខ្លះៗអំពីសោហ៊ុយដើមផលិតផលដោយរួមបញ្ជូលទាំងចំណាយប្រតិបត្តិការផង ហើយលៃឲ្យមានកំរៃខ្លះផង ។
  • គោលបំណង់ចាត់ចែងការ (Managerial goals) ក្នុងការកំណត់ថ្លៃផលិតផលរបស់គេ​ ក្រុមហ៊ុនខ្លះគ្រាន់តែចង់ឲ្យបានសម្រេចគោលបំណងនៃការចាត់ចែងការប៉ុណ្ណោះ ។ ការនេះជាទូទៅទាក់ទងនឹងកត្តាផ្សេងៗដូចជា​ ទំហំការលក់ ការរួមចំណែកនៅក្នុងផ្សារ អត្រាប្រាក់កំរៃ​ ដែលបានមកពីមូលធនដាក់ជាវិនិយោគ ។
  • ឧស្សាហកម្ម (Industry) ក្រុមហ៊ុនខ្លះត្រូវបានកំណត់យ៉ាងតឹងរ៉ឹងនៅក្នុងកម្រិតនៃសេរីភាពក្នុងកំណត់ថ្លៃរបស់ខ្លួន ព្រោះមកពីប្រភេទនៃឧស្សាហកម្មរបស់គេ ។ ការនាំមុខក្នុងការដាក់ថ្លៃ ដែលជាស្ថានការណ៍មួយដែលក្រុមហ៊ុនមួយតែងតែត្រូវបានគេទទួលស្គាល់ថាជា អ្នកនាំមុខក្នុងការកំណត់ថ្លៃនិងជាឧទាហរណ៍មួយ ។ ព្រោះមកពីរឿងនេះក្រុមហ៊ុនដទៃទៀតនៅក្នុងឧស្សាហកម្មតែមួយ និងមិនព្យាយាមតម្លើងថ្លៃមុនអ្នកនាំមុខគេ​ ប៉ុន្តែបើអ្នកនាំមុខធ្វើ ក្រុមហ៊ុនដទៃទៀតក៏ធ្វើតាម ។
  • បណ្តាញចែកចាយ (Channels of distribution) ក្នុងការកំណត់ថ្លៃ គណៈចាត់ចែងការត្រូវតែដឹងថាថ្លៃដែលកំណត់នោះត្រូវតែនៅត្រឹមកម្រិតមួយដែលនឹងផ្តល់ឲ្យឈ្មួញនូវកំរៃគ្រប់គ្រាន់ ដែលជាការផ្ទុយពីផលិតផលប្រជែងគ្នា ។ បើមិនដូច្នោះទេឈ្មួញអាចនឹងមិនពេញចិត្តស្តុកផលិតផលអ្វីទាំងអស់ ។ រឿងនេះអាចជាការសំខាន់ជាពិសេសកាលណាគេព្យាយាមនាំផលិតផលថ្មីបញ្ជូលក្នុងទីផ្សារ ។
  • ការត្រួតពិនិត្យរបស់រដ្ឋាភិបាល (Government control) ជាញឹកញាប់ជាកត្តាសំខាន់ក្នុងការកំណត់តម្លៃ ដែលទាក់ទងនឹងការដាក់ថ្លៃឲ្យនៅនឹងការរើសមុខក្នុងការដាក់ថ្លៃ និងការអនុវត្តន៍ដទៃទៀតដែលនាំទៅរកឯកាធិភាព ឬនាំឲ្យមានអតិផរណា ​។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login