Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអ្វីទៅជាការកំណត់ថ្លៃជ្រៀតចូល ?

៧- តើការកំណត់តម្លៃខ្ពស់គេអនុវត្តន៍អ្វីខ្លះ ?

៨- អ្វីទៅជាការរក្សាថ្លៃលក់បន្ត ?

៩- តើការរក្សាថ្លៃលក់បន្តមានអ្វីខ្លះ ?

១០- តើមាគា៌នយោបាយកំណត់ថ្លៃរបស់អ្នកលក់រាយមានអ្វីខ្លះ ?

ចម្លើយ

៦- ការកំណត់ថ្លៃជ្រៀតចូល គឺជាថ្លៃដំបូងដែលថោក គេកំណត់ឡើងសម្រាប់ធ្វើឲ្យផលិតផលមួយជ្រៀតចូលផ្សារបានយ៉ាងឆាប់រហ័ស ។

៧- ការកំណត់តម្លៃខ្ពស់គេអនុវត្តន៍ដូចជា ៖

  • ថ្លៃលក់លើសគេ (Premium prices) គឺជាថ្លៃខ្ពស់បើប្រៀបធៀប ដែលគេតែងតែប្រើសម្រាប់ជួយរក្សារូបភាពគុណភាពខ្ពស់ឲ្យផលិតផលមួយ  ។ ដើម្បីឲ្យរឿងនេះអាចប្រព្រឹត្តទៅបាន ផលិតផលត្រូវតែមានគុណភាពខ្ពស់ ហើយវាត្រូវតែជាក់លាក់ក្នុងហាងចំណានៗ ។
  • ថ្លៃសំរុត (Skimming prices) គឺជាថ្លៃពីដើមខ្ពស់ ដែលក្រោយមកទៀតក៏ថយចុះក្នុងដំណាក់ការបន្តបន្ទាប់ ។ មានអ្នកដែលចង់ឲ្យថ្លៃខ្ពស់ជានិច្ចដើម្បីបញ្ជាទិញឲ្យបានផលិតផលមុនគេ ។
  • ទៅតាមចលនាទំនិញដែលអាចមាន ក្រុមហ៊ុនខ្លះជួនកាលនឹងដាក់ថ្លៃដោយសំអាងលើការប៉ាន់ប្រមាណអំពីសមត្ថភាពរបស់អ្នកទិញ ដែលអាចមានលុយចេញថ្លៃបាន ។

៨- ការរក្សាថ្លៃលក់បន្ត គេហៅម្យ៉ាងថាច្បាប់ពាណិជ្ជកម្មត្រឹមត្រូវ គឺផ្តល់ឲ្យផលិតករនូវសិទ្ធិកំណត់ថ្លៃលក់រាយអប្បរមាសម្រាប់ផលិតផលរបស់គេនៅក្នុងរង្វង់រដ្ឋមួយ ។ បើសិនជាផលិតផលមួយត្រូវបានធ្វើជំនួញដោយត្រឹមត្រូវ ផលិតផលនោះនឹងទៅជាខុសច្បាប់កាលណាអ្នកណាមួយលក់ផលិតផលនោះក្រោមថ្លៃអប្បរមា ។

៩- ការរក្សាថ្លៃលក់បន្តមានដូចជា ៖

  • អ្នកគាំទ្រច្បាប់នេះឲ្យហេតុផលដូចតទៅនេះចំពោះការរក្សាតម្លៃលក់បន្ត

- ការរក្សាតម្លៃលក់បន្តជួយអ្នកជំនួញតូចតាចកុំឲ្យដួល

- ការរក្សាតម្លៃលក់បន្តធ្វើឲ្យផលិតករអាចជួយរក្សារូបភាពគុណភាព

- ការរក្សាតម្លៃលក់បន្តជួយរក្សាកុំឲ្យផលិតផលក្លាយទៅជា (ល្បែងកំណត់តម្លៃ) នៃចង្វាក់ផ្គត់ផ្គង់ធំៗ និងការបញ្ចុះថ្លៃ ។

  • អ្នកជំទាស់នឹងការរក្សាតម្លៃលក់បន្តប្រឆាំងដោយអធិប្បាយថា

- ការរក្សាតម្លៃលក់បន្តជាការឡើងថ្លៃ (មានអតិថរណា)

- ការរក្សាតម្លៃលក់បន្តពិបាកនឹងឲ្យប្រតិបត្តិតាម និងពិបាកគ្រប់គ្រង

- ការរក្សាតម្លៃលក់បន្តជាការលើកកម្ពស់ឲ្យមានឯកាធិភាពដោយរារាំងមិនឲ្យមានវិធានការណ៍កំណត់ថ្លៃដោយសេរី ។

១០- មាគា៌នយោបាយកំណត់ថ្លៃរបស់អ្នកលក់រាយមានដូចជា ៖

  • ការខ័ណ្ឌព្រំដែនថ្លៃ (Price Lining) ទាក់ទងនឹងអ្នកលក់រាយម្នាក់ដែលដាក់ព្រំដែនថ្លៃ ឬតំបន់ថ្លៃនិងលក់តែត្រឹមថ្លៃនៅក្នុងព្រំដែននោះ ។ ការនេះធ្វើឲ្យសេចក្តីសម្រេចក្នុងការកំណត់ថ្លៃរបស់ក្រុមហ៊ុនងាយយ៉ាងជាក់ស្តែង ។ ប៉ុន្តែជាការអកុសល វាធ្វើឲ្យមានការស្មុគស្មាញនៅក្នុងសេចក្តីសម្រេ​ចទិញដោយបង្ខំឲ្យក្រុមហ៊ុនទិញរបស់របរដែលសមនឹងព្រំដែននៃថ្លៃមួយ ។
  • ការកំណត់ថ្លៃចម្លែក (ឬគេហៅម្យ៉ាងទៀតថា ជាការកំណត់ថ្លៃបែបចិត្តសាស្រ្ត) ជាប់ទាក់ទងនឹងការដាក់ថ្លៃចម្លែកដូចជា ៤.៩៥ដុល្លា ផ្ទុយពីក៥.០០ដុល្លា ដើម្បីឲ្យមើលឃើញថាហាក់ដូចជាថោកជាង ។ តែយ៉ាងណាក្តី ការកំណត់ថ្លៃចម្លែកក៏ត្រូវបានប្រើធ្វើជាបច្ចេកទេសត្រួតត្រាមួយផងដែរ ដើម្បីបង្ខំឲ្យអ្នកលក់ធ្វើការផ្លាស់ប្តូរ និងធ្វើជាមធ្យោបាយសម្រាប់បង្កើតថ្លៃឲ្យនៅស្មើនៅទីណាដែលមានការទាក់ទងនឹងពន្ធដាលើការលក់ ។
  • ការកំណត់ថ្លៃលក់ខាតដើម (Loss-leader Pricing) របស់លក់ខាតដើម គឺជាផលិតផលមួយដែលលក់ខាតដើម្បីទាក់ទាញអ្នកទិញឲ្យចូលមកហាង ។ គំនិតនេះ គឺថាកាលណាអ្នកប្រើប្រាស់បានចូលហាងហើយ មុខរបស់ដទៃៗទៀត នឹងត្រូវបានគេទិញតាមថ្លៃដែលគេកំណត់ ។ ជាទូទៅការនេះ វាទូទាត់ឲ្យអ្នកលក់រាយច្រើនជាងការដែលគេខាតទៀត ។
  • ការបញ្ចុះតម្លៃ បានដល់វិធីប្រតិបត្តិក្នុងការបន្ថយថ្លៃទំនិិញដែលគេលែងចង់ត្រូវការ ឬទំនិញដែលលក់ក្រចេញ ដើម្បីជំរះវាឲ្យអស់យ៉ាងឆាប់រហ័ស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login