ការជ្រើសរើសគោលនយោបាយអំពីថ្លៃមានដូចជា ៖
- ថ្លៃសំរុក ដំបូងត្រូវកំណត់ថ្លៃឲ្យទាបធៀបនិងគួរប្រជែង ដើម្បីដណ្តើមទីផ្សារឲ្យបានធំតាមធ្វើទៅរួចឲ្យអតិថិជនឆាប់ស្គាល់ ផលិតផលយើងជាមុនសិន ។
- ថ្លៃទាប ដើម្បីបំបាក់ទឹកចិត្តគួរប្រកួតប្រជែង ក្នុងការឈានចូលទីផ្សារ ។
- ថ្លៃចំរាញ់ កំណត់ថ្លៃខ្ពស់មុន ព្រោះផលិតផលយើងទើបមានដំបូង (មិនទាន់មានផលិតផលប្រកួតប្រជែង)ពេលមានគួរប្រកួតប្រជែងច្រើនចាំបាច់ត្រូវបន្ថយថ្លៃវិញ ។
- ថ្លៃចិត្តសាស្រ្តកំណត់ថ្លៃតាមតម្លៃនៃការយល់ដឹងរបស់អតិថិជនដោយផ្អែកលើអ្វីដែលអ្នកទិញជឿថាវានឹងផ្តល់ តម្លៃ (អត្ថប្រយោជន៍ចំពោះគេយ៉ាងណានោះ ។ ថ្លៃផ្សព្វផ្សាយលក់ គោលនយោបាយនេះទាក់ទងដល់ការប្រើប្រាស់នូវឱកាសពិសេសមួយសម្រាប់កំណត់ថ្លៃដើម្បីទាក់ទាញអតិថិជន ។