កត្តាដែលមានឥទ្ធិពលដល់ការកំណត់ថ្លៃគឺ ៖
- គោលបំណងរបស់អង្គភាព (បង្កើនល្បឿននៃការលក់ដាច់និងចំណេញច្រើនក្នុងរយៈពេលខ្លីដែលត្រូវរក្សាភាពលំអៀងរវាងថ្លៃដើម និងថ្លៃលក់) ។
- ធាតុផ្សំនៃទីផ្សារចម្រុះ (កំណត់ថ្លៃក្នុងកម្រិតមួយខ្ពស់សមរម្យជាងការបញ្ចុះតម្លៃហើយត្រូវជ្រើសរើសច្រកបែងចែក ទីផ្សារចែកចាយរួមទាំងកម្មវិធីឲ្យសមប្រសើរ) ។
- ថ្លៃដើមឬចំណាយ (លើផលិតផលទំនិញ និងសេវាអ្វីមួយដែលនឹងលក់ទៅវិញបាន) ។
- ការយល់បានរបស់អតិថិជន (សារៈសំខាន់នៃការយល់បានរបស់អតិថិជនចំពោះថ្លៃ) បព្ហាច្បាប់ និងនិយ័តកម្ម (ការដាក់ចេញនូវវិធានការត្រួតពិនិត្យថ្លៃដែលចែងក្នុងច្បាប់) និងនិយ័តកម្មជាការការពារអតិថិជនពីភាពគ្មានហេតុផលឬភាពមិនសមស្របនៃថ្លៃ ។