Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-26 09:23

កត្តាសេដ្ឋកិច្ចមានដូចជា ៖

ក- វដ្តជីវិតអាជីវកម្ម និងរបៀបចំណាយរបស់អតិថិជន

  • ដំណាក់កាលសេដ្ឋកិច្ចលូតលាស់ (Recession) នៅក្នុងដំណាក់កាលនៃ ការលូតលាស់កម្រិតនៃផលិតកម្ម និងការផ្គត់ផ្គង់ការងារបានកើនឡើងក្នុងកម្រិតខ្ពស់ ។ ហើយក្នុងរយៈពេលនេះតម្រូវការរបស់អតិថិជនលើការប្រើប្រាស់ទំនិញ និងសេវាកម្មបានកើនឡើង អតិថិជនចំណាយថវិការពួកគេដោយសេរី មិនត្រឹមតែចំណាយទៅលើទំនិញចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេចំណាយទៅលើទំនិញប្រណីតៗថែមទៀត​ ដូចជាដំណើរកំសាន្ត សំលៀកបំពាក់ថ្លៃៗ រថយន្ត ផ្ទះ និងគ្រឿងសង្ហារឹមទំនើបៗទៀតផង ។
  • ដំណាក់កាលសេដ្ឋកិច្ចធ្លាក់ចុះ (Recovery) នៅក្នុងដំណាក់កាលនេះតម្រូវការអតិថិជនធ្លាក់ចុះចំពោះអតិថិជនជំនួញបានកាត់បន្ថយចំណាយទៅលើទិញផលិតផល និងសេវាកម្ម ។ ទាំងអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនជំនួញ គឺស្វែងរកទិញទំនិញ និងសេវាកម្មដែលមានតម្លៃទាបជាពិសេស គឺបំពេញតម្រូវការចាំបាច់ ។ នៅក្នុងស្ថានភាពនេះអ្នកម៉ាឃីធីងគួរតែផ្តោតទៅលើ យុទ្ធសាស្ត្រថ្លៃទាប និងផលិតផលមានគុណភាពខ្ពស់ក្នុងការទាក់ទាញអ្នកទិញ ។
  • ដំណាក់កាលសេដ្ឋកិច្ចងើបឡើងវិញ (Prosperity) នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ កម្រិតផលិតកម្ម និងការផ្គត់ផ្គង់ការងារចាប់ផ្តើមកើនឡើង ប៉ុន្តែអតិថិជននៅតែមានការរារែកក្នុងការបង្កើនចំណាយរបស់ពួកគេ ដោយហេតុថាពួកគេនៅមានការព្រួយបារម្ភពីស្ថានភាពធ្លាក់ចុះដែលទើបតែកន្លងផុតអាចនឹងត្រឡប់មកវិញ ។ ពួកគេហាក់ដូចជា សន្សំថវិកាដែលមានហើយចំណាយតិចតួចទៅលើទំនិញជឿ ។ នៅពេលដែលសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំខ្លាំងអតិថិជនចាប់ផ្តើមការចាយវាយរបស់គេដោយសេរីឡើងវិញ ។

ខ- ចំណូលរបស់អ្នកប្រើប្រាស់

  • ចំណូលដុល គឺសំដៅទៅលើចំណូលសរុបដែលបុគ្គលម្នាក់ ឬគ្រួសារមួយទទួលបានក្នុងរយៈពេលមួយឆ្នាំ ។ ការដឹងពីប្រាក់ចំណូលរបស់ពួកគេអាចឲ្យអ្នកម៉ាឃីធីងស្វែងយល់ និងកាត់ចំណែកអតិថិជនទាំងនេះទៅជាក្រុមដែលស្ថិតនៅក្នុងកម្រិតប្រាក់ចំណូលខុសៗគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ ការដឹងពីប្រាក់ចំណូលដុលមិនទាន់គ្រប់គ្រាន់ទេក្នុងការសន្និដ្ឋានពីកម្លាំងទិញរបស់អតិថិជនដោយហេតុថាចំណូលដុលជាចំណូលដែលមិនទាន់ដកពន្ធ ។
  • ចំណូលក្រោយដកពន្ធ គឺជាចំណូលដែលបុគ្គលម្នាក់ៗ ឬគ្រួសារនីមួយៗនៅសល់ក្រោយពេលដកពន្ធ ។ អតិថិជននឹងប្រើចំណូលនេះក្នុងការចំណាយទៅលើរបស់ចាំបាច់ ឬចំណាយទៅលើការរស់នៅដូចជា អាហារ សំលៀកបំពាក់​ ការសិក្សា ការធ្វើដំណើរសុខភាព ទឹក ភ្លើង ហ្គាស និងទីជំរក ឬក៏សន្សំប្រាក់នៅក្នុងធនាគារ ។ អត្រាបង់ពន្ធជះឥទ្ធិពលទៅលើប្រាក់ចំណូលនេះដោយផ្ទាល់មានន័យថា បើបង់ពន្ធតិចនោះប្រាក់ចំណូលកើនឡើង ។
  • ចំណូលក្រោយដកពន្ធ និងចំណាយចាំបាច់ គឺជាចំណូលដែលសល់ក្រោយពេលដកពន្ធ និងចំណាយចាំបាច់ ។ ចំណូលនេះត្រូវបានចំណាយទៅលើទំនិញប្រណិតៗមានដូចជា ដំណើរកំសាន្ត ការកែអស្សុក ការកំសាន្ត សំលៀកបំពាក់ថ្លៃៗ គ្រឿងអលង្ការ ទូរទស្សន៍ តន្ត្រី ការតុបតែងផ្ទះ គ្រឿងសង្ហារឹម អំណោយ និងរបស់ផ្សេងៗទៀតសម្រាប់ធ្វើឲ្យជីវិតរីករាយ​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login