2019-07-26 07:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជានុយក្លេអូទីតមានតែ៤ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន ?
២. ពេលលឺទូរស័ព្ទរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប ។ ក្នុងករណីនេះតើមានណឺរ៉ូនអ្វីខ្លះដែលចូលរួម ? រៀបរាប់ពីតួនាទីរបស់វាផង ?
៣. ក្រពេញញើសមាននាទីដូចម្តេច ?
៤. អង់ទីប្យូទីចជាអ្វី ?
៥. ដូចម្តេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ?
ចម្លើយ
១. ព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់ ។ ម៉ូលេគុល AND នីមួយៗខុសគ្នាដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីតនិងទីតាំងរបស់នុយក្លេអូទីត ។
២. ណឺរ៉ូននេះមានណឺរ៉ូន៣ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។វាមាននាទីៈ
៣. ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។
៤. អង់ទីប្យូទិខជាសារធាតុសំាញុំាដែលផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី ។
៥. ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្អែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ។