Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. រៀបរាប់ពីសារៈសំខាននៃស្វ័យតម្លើងទ្វេ ADN  ។

២. ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទត្វឆ្អឹងកងមានអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថា ពន្លកជីវ្ហាវិញ្ញាណ ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា ។

៤. ហេតុអ្វីបានជាគេចាត់ទុកក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន ?

៥. ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម ?

ចម្លើយ

១. សារៈសំខាន់មានដូចជាៈ

  • រក្សាចំនួនក្រូម៉ូសូមឲ្យនៅដដែលពេលកោសិកាចែក
  • នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា
  • រ៉ាប់រង់ចំនួននិងរូបរាងក្រូម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា
  • រ៉ាប់រងនិងគំហែរក្សាព័ត៌មានសេនេទិចឲ្យនៅថេរដោយឆ្លងកាត់ជំខាន់ ។

២. រួមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។

  • មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងងខួរឆ្អឹងខ្នង
  • បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងផ្លូវប្រសាទចលករ ។

៣. ពន្លកជីវ្ហាវិញ្ញាណគឺជាធ្មួលវិញ្ញាណគីមីដែលរសនិងរសជាតិ ។ ទីតាំងរសជាតិៈ

  • រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត
  • រសជាតិប្រៃស្ថិតនៅចំហៀងអណ្តាត
  • រសជាតិជូរស្ថិតនៅចំហៀងសងខាង
  • រសជាតិល្វីងស្ថិតនៅគល់អណ្តាត ។

៤. ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់ៈ

  • ក្រពះផលិតអរម៉ូនកាស្ទ្រីន
  • ពោះវៀនតូចផលិតអរម៉ូនសេក្រទីន ។

៥. ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ

  • ប្រង់ វាមានរូងរាងដូចដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន ។ កោនពេញវ័យមានរូបរាងដូចជាបាល់  ។
  • កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការពារការ បាត់បង់ ជាតិទឹកនិងអាចអោយបន្សុំាទៅនិងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ ។
  • គឹងកូ មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសចិនជប៉ុននិងកូរ៉ែជាដើម ។ សព្វថ្ងៃតេដាំវានៅ តាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយាកាសបាន ​។
  • ស៊ីណេតូភីត ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្តៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង ។ ស៊ីណេតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ​ ។

វិញ្ញាសាទី៣៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login