Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ​ហេតុអ្វីបានជានុយក្លេអូទីតមានតែ​៤ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន ?

២. ពេលលឺទូរស័ព្ទរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប  ។ ក្នុងករណីនេះតើមានណឺរ៉ូនអ្វីខ្លះដែលចូលរួម ? រៀបរាប់ពីតួនាទីរបស់វាផង ?

៣. ក្រពេញញើសមាននាទីដូចម្តេច ?

៤. អង់ទីប្យូទីចជាអ្វី ?

៥. ដូចម្តេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ?

ចម្លើយ

១. ព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់ ។ ម៉ូលេគុល AND នីមួយៗខុសគ្នាដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីតនិងទីតាំងរបស់នុយក្លេអូទីត ។

២. ណឺរ៉ូននេះមានណឺរ៉ូន៣ប្រភេទចូលរួមគឺ  ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។​វាមាននាទីៈ

  • ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ ខួរក្បាល ។
  • ណឺរ៉ូនភ្ជាប់ៈ មាននាទីបញ្ជូនបន្តនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល ។
  • ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម ( សាច់ដុំដៃ )  ។

៣. ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។

៤. អង់ទីប្យូទិខជាសារធាតុសំាញុំាដែលផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី ។

៥. ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្អែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ។

វិញ្ញាសាទី៣៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login