Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរADN ?

២. ចូរប្រៀបធៀប ADN និង ARN ។

៣. ចូរពណ៌នា នាទីADN , ARNm , ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន ?

៤. តើវិស្វកម្មសេនេទិចផ្តល់ប្រយោជន៍អ្វីដល់មនុស្ស ?

៥. តើបង្គួយនៅអាមេរិចខាងត្បូង និងបង្គួយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ ?

ចម្លើយ

១. ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តទៅដូចជាៈ

  • ដំបូងច្រវ៉ាកទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា
  • ការផ្តាច់សម្ព័ន្ធអ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីមេរ៉ាស
  • នុយក្លេអូទីតសេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A.T និង C.G ។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេធ្វើជាពុម្ពគំរូសម្រាប់សំយោគច្រវ៉ាក់ម្ខាងនៃម៉ូលេគុល ADN កូន ។ ក្រោយពេលស្វ័យដំឡើងទ្វេ គេទទួលបានម៉ូលេគុល ADN កូនដែលដូចគ្នាបេះបិទហើយដូចទៅនឹងម៉ូលេគុល ADN មេ​។

២. ប្រៀបធៀប ADN និង ARN ៖

  • ម៉ូលេគុល ADN កើតចេញពីច្រវ៉ាក់នុយក្លេអូទីតពីរខ្សែស្របគ្នា មាននុយក្លេអូទីត ប្រភេទT ស្ករ្រភេទដេអុកស៊ីរីបូសមានប្រវែង​វែងស្ថិតនៅក្នុងណ្វៃយ៉ូតំណលំដាប់ នុយក្លេអូទីតជាអ្នកកំណត់តំណលំដាប់អាស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន ។
  • ម៉ូលេគុល ARNm ជាច្រវ៉ាក់នុយក្លេអូទីតទោលមាននុយក្លេអូទីតប្រភេទ U ស្ករប្រភេទរូបូសប្រវែងខ្លីសំយោគនៅក្នងណ្វៃយ៉ូហើយដឹកនាំមកកាន់ស៊ីតូប្លាស ។

៣. ពណ៌នាពីនាទីរបស់ ADNm ,ARNt, ARNr  ក្នុងចលនាសំយោគប្រូតេអ៊ីនៈ

  • ADN មាននាទីស្តុកព័ត៌មានចាំបាច់សំរាប់សំយោគប្រូតេអ៊ីនច្រើនយ៉ាង
  • ARNm មាននាទីចម្លងក្រមពីច្រវ៉ាក់ម្ខាងរបស់ ADN ហើយដឹកនាំច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស
  • ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីតូដុងរបស់វាទៅកាន់រីបូសូមដើម្បីសំយោគប្រូតេអ៊ីន
  • ARNr មាននាទីចូលរួមដើម្បីបង្កើតរីបូសូមក្នុងការសំយោគប្រូតេអ៊ីន​។

៤. វិស្វកម្មសេនេទិចផ្តល់ប្រយោជន៍ដល់មនុស្សដូចជាៈ

  • ចំពោះវិស័យសុខាភិបាលៈ ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សំាង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន​អង់ទីប្យូទីន ... ។
  • ចំពោះវិស័យកសិកម្មៈ គេធ្វើអោយរុក្ខជាតិមានផ្លែផ្កាធន់និង ជម្ងឺធន់នឹងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិតនិងស្មៅ... ។
  • ក្នុងវិស័យស្បៀងអាហារៈ ផលិតអាហារដូចជាការផលិតទឹកដោះគោជូរនិងប្រូម៉ាស ការធ្វើនំប៉័ង ការធ្វើស្រាជាដើម ។

៥. បង្គួយនៅអាមេរិកខាងត្បួង និងបង្គយនៅលើកោះកាឡាប៉ាកូស ខុសគ្នាត្រង់ៈ​បង្គួយនៅអាមេរិកខាងត្បួងមានក្រញុំតូចៗ ដែលធ្វើអោយវាអាចឡើងដើមឈើបាន ។ ចំណែកឯបង្គួយនៅលើកោះកាឡាប៉ាកូសវិញមានក្រញុំាជើងធំៗ ដែលអាចអោយវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន ។

វិញ្ញាសាទី៤១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login