Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបរិមណ្ឌលប្រសាទមានសរសៃប្រាសាទអ្វីខ្លះ ?

២. តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក ?

៣. តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?

៤. តើត្រចៀកចាប់យករំញោចអ្វី ? ​តើត្រចៀកមានផ្នែកអ្វីខ្លះ ? តើផ្នែកណាខ្លះដែលទាក់ទងនិងរក្សាលំនឹង ?

៥. តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី ?

ចម្លើយ

១.​បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាលនិងខួរឆ្អឹងខ្នង ។ សរសៃប្រសាទទាំងនោះមានដូចជា​ សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទចេញពីខួរឆ្អឹងខ្នងទាំង៣១គូ រួមទាំងសរសៃប្រាសាទផ្សេងៗទៀតដែលមាននៅក្នុងសារពាង្គកាយ ។

២. ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺៈ

  • កោសិកាដំបង រស និងពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យកពណ៌នោះទេ
  • កោសិការាងកោន រស និងពណ៌ហើយត្រូវការពន្លឺខ្លាំង ។

៣. គ្រាប់ភ្នែកមាន បីស្រទាប់គឹ ក្លេរ៉ូទិច ក្លរូអ៊ីត និងរេទីន ។

៤. ត្រចៀកយករំញោចល្បឺឬទទួលនូវសំលេង ។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅកណ្តាល និងត្រចៀកក្នុង ត្រចៀកក្នុងនិងខួរតូចមាននាទីក្នុងការរក្សាលំនឹង ។​

៥. ធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឹ ការប៉ះទង្គិចខ្លាំង ការឈឺចាប់កម្តៅ និងភាពត្រជាក់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login