ក.អាស៊ានសរសេរជាភាសាអង់គ្លេស Association Of Southeast Asian Nations។
ខ.សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសាដូចខាងក្រោម៖
- និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌។
- ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថេរភាព។
- ពណ៌ក្រហម តំណាងឱ្យសេចក្តីក្លាហាន និងភាពស្វាហាប់។
- ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ។
- ពណ៌លឿង តំណាងឱ្យវិបុលភាព និងភាពសំបូររុងរឿង។
- ដើមស្រូវទាំង១០តំណាងឱ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ឱ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
- រង្វង់ព័ទ្ធជុំវិញ តំណាងឱ្យឯកភាពគ្នារបស់អាស៊ាន។
- ទង់អាស៊ាន តំណងឱ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
- ពណ៌ទាំងអស់របស់ទង់អាស៊ានតំណាងឱ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាមាជិកនីមួយៗ។
គ.គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើរភាពលើវិស័យ៖
- សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
- វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
- តំហែរក្សា សន្តិភាព ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជូននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជូននូវធម្មនុញ្ញសហប្រជាជាតិ។
- តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។
ឃ.កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទិ២០ វិច្ឆកា គឺមានកិច្ចប្រជុំជាច្រើនទៀត។ កិច្ចប្រជុំទាំងនោះរួមមាន៖
- កិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
- កិច្ចប្រជុំអាស៊ាន-ចិន
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន
- កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ
- កិច្ចប្រជុំកំពូលអាស៊ានបូក៣ មានចិន ជប៉ុន និងកូរ៉េ
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា
- កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
- កិច្ចសន្ទនាអាស៊ានជាសាកល
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
- ពិធីប្រកាសការចរចាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងតំបន។
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ មានដូចជា៖
- ការចុះហត្ថលេខា និងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន។
- អនុម័តលើការបង្កើតមជ្ឃមណ្ឌលកម្ចាត់មីនអាស៊ាន។
- ការគាំទ្រចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៅឧបទ្ធីបកូរ៉េ ដោយសន្តិវិធី ជាពិសេសជំរុញឱ្យចាប់ផ្តើមចរចារ ៦ភាគីឡើងវិញ។
បញ្ហាដែលមិនទាន់ដោះស្រាយបានមានដូចជា៖
- វិធីសាស្រ្តក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
- ការមិនចុះសម្រុងគ្នានៅឡើយអំពីថា តើត្រូវដោះស្រាយបញ្ហានេះជាទ្វេភាគីរវាងប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ ឬត្រូវដោះស្រាយក្នុងកម្រិតអន្តរជាតិ?