ការជុំរុញទឹកចិត្តពាក់ព័ន្ធទៅរកគោលបំណងណាមួយ ហើយយើងផ្តោតទៅលើគោលបំណងរបស់អង្គភាព ដោយមានធាតុសំខាន់ៗ ៣គឺ ៖
- ប្រពលភាព ៖ គឺពាក់ពន្ធទៅនឹងការខំព្យាយាមធ្វើការយ៉ាងខ្លាំងរបស់បុគ្គល ។
- ទិសដៅ ៖ គឺជាគោលដៅបញ្ចប់ដែលគេហៅថាគោលបំណង ។
- ការតស៊ូ ៖ ការជុំរុញលើកទឹកចិត្ត គឺជាការតស៊ូរ ។ មានន័យថា ជាការវាស់វែងដែលបុគ្គលម្នាក់ៗអាចរក្សាការខំប្រឹងប្រែងរបស់ខ្លួនបាន ។