Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ដូចម្តេចដែលហៅថាអ្នកគ្រប់គ្រង ?

២- តើអ្នកគ្រប់គ្រងមានប៉ុន្មានកម្រិត? អ្វីខ្លះ ?

៣- តើមុខងារនៃគ្រប់គ្រងមានប៉ុន្មានអ្វីខ្លះ ?

៤- តើអ្វីទៅជាអង្គភាព ?

៥- តើអង្គភាពដែលល្អស្ថិតលើចំនុចសំខាន់ៗអ្វីខ្លះ ?

ចម្លើយ

១- អ្នកគ្រប់គ្រង គឺជាអ្នកធ្វើការសម្រេចចិត្ត បែងចែកធនធាន ដឹកនាំការងារ និងសកម្មភាពអ្នកដទៃ ដើម្បីសម្រេចនូវគោលបំណង ។

២- អ្នកគ្រប់គ្រងមាន ៣កម្រិតដូចខាងក្រោម ៖

  • អ្នកគ្រគ្រងកម្រិតខ្ពស់
  • អ្នកគ្រប់គ្រងថ្នាក់កណ្តាល
  • អ្នគ្រប់គ្រងថ្នាក់ទាប ឬអ្នកគ្រប់គ្រងផ្ទាល់

៣- មុខងារនៃអ្នគ្រប់គ្រងមាន ៤គឺ ៖

  • ការធ្វើផែនការ ៖ គឺជាការកំណត់នូវគោលបំណងអង្គភាព បង្កើតយុទ្ធសាស្ត្រ អភិវឌ្ឍឋាននុក្រមផែនការ និងធ្វើការសម្របសម្រួលសកម្មភាពទាំងឡាយ ។
  • ការចាត់តាំង ៖ ទទួលខុសត្រូវចំពោះគម្រោងរចនាសម្ព័នរបស់អង្គភាព បែងចែកការងារតម្រូវទៅតាមសមត្ថភាពបុគ្គលដែលត្រូវធ្វើ ។
  • ការដឹកនាំ ៖ ដឹកនាំដោយផ្ទាល់ និងសម្របសម្រួលជាមួយក្រុមមនុស្សទាំងអស់ ចេះលើកទឹកចិត្តបុគ្គលិក ដឹកនាំសកម្មភាពអ្នកដទៃ ជ្រើសរើសរបៀបនៃការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាពបំផុត និងដោះស្រាយជំលោះនៅក្នុងក្រុមការងារ ។
  • ការត្រួតពិនិត្យ ៖ គឺដើម្បីធានាថាកិច្ចការទាំងអស់ត្រូវទៅតាមផែនការ ដែលបានគ្រោងទុកប្រៀបធៀបប្រតិបត្តិការជាក់ស្តែងទៅនឹងគោលបំណងអង្គភាព ហើយត្រូវធ្វើការកែប្រែលើចំនុចដែលចាំបាច់ ។

៤- អង្គភាព គឺជាក្រុមមនុស្សដែលធ្វើការរួមគ្នា និងមានការចាត់ចែងការងារជាប្រប្រព័ន្ធ ដែលគេបានគ្រោងឡើងនិងធ្វើការប្រត្តិបត្ត ដើម្បីសម្រេចនូវសំណុំទិសដៅណាមួយ ។

៥- អង្គភាពដែលល្អស្ថិតលើចំនុចសំខាន់ៗ៨ចំណុចគឺ ៖

  • គុណភាពនៃការគ្រប់គ្រង
  • គុណភាពនៃផលិតផល ឬសេវាកម្ម
  • បច្ចេកវិទ្យានិងរបៀបថ្មីៗ
  • តម្លៃនៃការវិនិយោករយៈពេលវែង
  • ភាពខ្លាំខាងហិរញ្ញវត្ថុ
  • សមត្ថភាពទាក់ទាញ អភិវឌ្ឍន៍ និងរក្សាមនុស្សដែលមានស្នាដៃ
  • មានទំនួលខុសត្រូវចំពោះសហគមន៍ និងបរិស្ថាន
  • ប្រើប្រាស់ធនធានអង្គភាពយ៉ាងមានប្រសិទ្ធភាព ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login