អារម្មណ៍ គឺជាការទទួលដឹងដោយញាណរបស់មនុស្ស ដូចជា ការស្រឡាញ់ ស្អប់ ភ័យខ្លាច រំភើប -ល- ។ ហើយភាពខុសគ្នារវាងអារម្មណ៍របស់បុរសនិងស្ត្រី គឺការបញ្ចេញប្រតិកម្មខាងអារម្មណ៍ដូចជា ៖
- ស្ត្រីភាគច្រើនបញ្ចេញអារម្មណ៍មកក្រៅច្រើនជាបុរស
- ស្ត្រីមានបទពិសោធន៍ខាងអារម្មណ៍ខ្លាំងខ្លា ហើយបង្ហាញទាំងអារម្មណ៍វិជ្ជមាន និងអារម្មណ៍អវិជ្ជមានច្រើនជាងបុរស
- មានពេលខ្លួនស្ត្រីពេលដែលខឹងមិនសំដែងអារម្មណ៏ចេញមកខាងក្រៅ
- បុរសត្រូវបានបង្រៀនឱ្យមានភាពក្លាហាន និងហានប្រឈម
- ស្តី្រត្រូវបានគេរំពឹងថា គេបញ្ចេញអារម្មណ៍វិជ្ជមានឱ្យបានច្រើននៅកន្លែងធ្វើការ ដោយបង្ហាញការញញឹមច្រើនជាងបុរស ។