Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. គ្រួសារមួយអាចទទួលបានដីសម្បទានសង្គមកិច្ច តើទំហំដីផ្ទះនិងដីកសិកម្មចំនួនបប៉ុន្មាន ?

២. តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់គ្រួសារមួយដែលទទួលបានសម្បទានដីសង្គមកិច្ច  ?

៣. តើសម្បទានដីសេដ្ឋកិច្ចមានលក្ខណៈដូចម្តេច ?

៤. តើយន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជា មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៥. តើកម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១. គ្រួសារមួយអាចទទួលបានដីសម្បទានសង្គមកិច្ចគឺៈ

  • ដីធំបំផុតសម្រាប់លំនៅដ្ឋាន គឺ១,២០០មែត្រការ៉េ និងនៅជនបទអាចឡើងដល់ទំហំ៣,៦០០ម៉ែត្រការ៉េ
  • ដីកសិកម្មជាលក្ខណៈគ្រួសារគឺ២ហិកតានិងឡើងរហូតដល់៥ហិកតា ។​

២. សម្រាប់គ្រួសារមួយដែលទទួលបានសម្បទានដីសង្គមកិច្ចគឺៈ

  • ក្នុងរង្វង់៣ខែបន្ទាប់ពីការទទួលបានដី អ្នកទទួលបានដីត្រូវសង់ទីជម្រកជាអចិន្រ្តៃយ៍
  • ត្រូវធ្វើការដាំដុះក្នុងរង្វង់ ១២ខែបន្ទាប់ពីទទួលបានដី
  • មិនអាចលក់ដូរ ជួលឬធ្វើអំណោយបានទេក្នុងរយៈពេល៥ឆ្នាំដំបូង ។

៣. សម្បទានដីសេដ្ឋកិច្ចមានលក្ខណៈ

  • ត្រូវមានទំហំច្រើនបំផុតត្រឹមតែមួយម៉ឺនហិកតា
  • សម្បទានដីសេដ្ឋកិច្ច មិនអាចប៉ះពាល់ដល់ផ្លូវគមនាគមន៍ដីចំណីផ្លូវនិងដីចំាបាច់សម្រាប់ថែទាំផ្លូវទឹក ត្រពាំង បឹង និងដីដែនបម្រុងដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
  • សម្បទានដីសេដ្ឋកិច្ចមិនអាចបង្កើតសិទ្ធិជាកម្មសិទ្ធិបានទេ ប៉ុន្តែអាចបង្កើតសិទ្ធិប្រើប្រាស់ដីក្នុងរយៈពេល ៩៩ឆ្នាំយ៉ាងច្រើននៃកិច្ចសន្យា ( តាមច្បាប់ភូមិបាល ) ។ អ្នកទទួលបានសម្បទានដីសេដ្ឋកិច្ចត្រូវបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ខែបន្ទាប់ពីទទួលបានសម្បទានដីនិងត្រូវបង់ថ្លៃជូនរដ្ឋ ។

៤. យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមាន៥ប្រភេទគឺៈ

  • យន្តការដោះស្រាយតាមករយៈក្រុមប្រឹក្សាឃុំ សង្កាត់
  • យន្តការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដី
  • យន្តការដោះស្រាយតាមរយៈគណៈកម្មការរដ្ឋបាល
  • យន្តការដោះស្រាយតាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
  • យន្តការដោះស្រាយតាមរយៈតុលាការ ។

៥. យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជាចែកចេញជា៥ ប្រភេទកម្មសិទ្ធិដូចខាងក្រោមៈ

  • កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ
  • កម្មសិទ្ធិសមូហភាព
  • កម្មសិទ្ធិអវិភាគ
  • កម្មសិទ្វិសាធារណៈរបស់រដ្ឋ
  • កម្មសិទ្ធិឯកជនរបសរដ្ឋ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login