Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើដីកើតឡើងយ៉ាងដូចម្តេច​ ?

២. តើដីកើតមកពីអ្វី ?

៣. ការវិវត្តន៍របស់ដីដោយបាតុភូតធម្មជាតិធ្វើឲ្យដីខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ។ តើភាពខុសគ្នានេះមានលក្ខណៈដូចម្តេចខ្លះ ?

៤. ដូចម្តេចដែលហៅថា ស្រទាប់ដី ?

៥. តើដីមានប៉ុន្មានស្រទាប់ ? ចូររៀបរាប់ស្រទាប់នីមួយៗ ។

ចម្លើយ

១. ដីកើតឡើងដោយលទ្ធផល នៃអំពើបំផ្លាញដោយធម្មជាតិរវាងសិលា ឬរូបធាតុទាំងងឡាយជាមួយអាកាសធាតុដោយល្បឿនយឺត ឈានទៅរកការបាក់បែកប្រេះស្រាំ និងការរិចរិលនៃសិលា ។

២. ដីកើតមកពីប្រភពបីយ៉ាងគឺៈ

  • ការបំបែកធាតុសិលាមេ ( សិលាក្រែ សិលាបាសាល់ ថ្មភាជន៍ និងថ្មកំបោរ ) ក្រោមអំពើនៃអាកាសធាតុ និងប្រតិកម្មគីមី ។
  • រូបធាតុ ដែលបានមកពីទីកន្លែងដទៃទៀត ដោយសារខ្យល់ឬទឹកហូរ ( ដីល្បាប់ )
  • កម្ទេចកម្ទីរុក្ខជាតិដែលពុកផុយ ( ដីមមោក ) ។

៣. ការវិវត្តន៍របស់ដីដោយបាតុភូតធម្មជាតិ ធ្វើឲ្យដីខុសគ្នាពីកន្លែងមួយទៅកន្លែងមួយទៀតទៅតាម ស្រទាប់ដី វាយភាពដី ទម្រេង់ដីសារពាង្គកាយក្នុងដី និងកម្រិតអាស៊ីតរបស់ដី ។

៤. ស្រទាប់ដី គឺជាផ្នែកខុសៗគ្នានៃដី ។ ភាពខុសគ្នានេះអាស្រ័យទៅនឹងអាកាសធាតុសណ្ឋានដី សិលាមេ ពេលវេលា និងសកម្មភាពភាវៈមានជីវីត  ។

៥. គេចែកស្រទាប់ដីជាបួនគឺៈ

  • ស្រទាប់ O ៖  ជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ ។ សំណល់រុក្ខជាតិ រួមមានស្លឹក ឬមែកឈើងាប់បន្សល់ទុកនៅក្នុងស្រទាប់នេះហើយរលយយបន្តចម្តងៗ ។
  • ស្រទាប់ A ស្ថិតនៅក្រោមស្រទាប់  O ។ មានពណ៌ខ្មៅ និងសម្បូរដោយសារធាតុសរីរាង្គរលួយ ។ ដីស្រទាប់នេះអាចខ្សត់ជីជាតិ ព្រោះតែការលេចចេញនូវសរធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត ។
  • ស្រទាប់ B ស្ថិតនៅក្រោមស្រទាប់ A ។ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជា្របពីស្រទាប់លើៗ ។ ដីស្រទាប់នេះច្រើនសម្បូរទៅដោយសមាធាតុដែក និងអាលុយមីញ៉ូម ។
  • ស្រទាប់ C ស្ថិតនៅក្រោមស្រទាប់  B ។ ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ទីបានមកពីសំណឹកសិលាមេដោយភាគ ។ ដីស្រទាប់នេះស្ថិតនៅជ្រៅ បណ្តាលឲ្យឬសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login