Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ដំណើរពុកផុយ ?

២. តើដំណើរពុកផុយជះឥទ្ធិពលអ្វីខ្លះទៅលើផ្ទៃផែនដី ?

៣. តើដំណើរពុកផុយមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថាដំណើរពុកផុយមេកានិច ( របេះរូប ) ?

៥. ដូចម្តេចដែលហៅថា ដំណើរពុកផុយគីមី ( របេះគីមី ) ?

ចម្លើយ

១. ដំណើរពុកផុយ គឺជាការបាក់បែកជាបំណែកនៃសិលា ដី និង ខនិជរបស់ផែនដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ ជាមួយបរិយាកាសនៃភព ។

២. ដំណើរពុកផុយជះឥទ្ធិពលទៅលើផ្ទៃផែនដីគឺ ទទួលរងការបំផ្លាញដូចជា ការបែកបាក់ ការរេចរឹល  ការប្រេះស្រាំនៃសិលាទាំងឡាយ និងវត្ថុដទៃទៀតនៅលើផ្ទៃផែនដី ។

៣. ដំណើរពុកផុយមានពីរប្រភេទគឺៈ

  • ដំណើរពុកផុយមេកានិច ( របេះរូប )
  • ដំណើរពុកផុយគីមី ( របេះគីមី ) ។

៤. ដំណើរពុកផុយមេកានិច គឺជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ ជាមួយលក្ខខណ្ឌបរិយាកាសដូចជាកម្តៅ ទឹក ទឹកកក និងសម្ពាធ ហើយមិនផ្លាស់ប្តូរសមាសធាតុគីមី ។

៥. ដំណើរពុកផុយគីមី គឺជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ទៅនឹងឥទ្ធិពលបរិយាកាសគីមី ឬជីវៈដែលបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែក រេចរឹលនៃសិលា ដី និងខនិជ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login