Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-12 09:21

ជំលោះបណ្តាលមកពី ៖

  • ការពឹងពាក់គ្នានៃសង្គម ៖ ការយល់ដឹងរបស់យើងពីជំលោះ អាស្រ័យទស្សនៈនៃភាពពឹងពាក់គ្នាទៅវិញទៅមក។
  • ការប្រកួតប្រជែង ៖ គឺជាវិធីដែលបុគ្គលធ្វើការបកប្រែនូវភាពពឹងពាក់គ្នា និងអកប្បកិរិយារបស់អ្នកដទៃទៅតាមទស្សនៈនៃការយល់ដឹងរបស់ពួកគេ ដែលមានទំនាក់ទំនងទៅក្រុមដទៃទៀត ។
  • ជំលោះរវាងក្រុម ៖ ជំលោះមិនអាចជៀសផុតទេនៅក្នុងអង្គភាពទាំងឡាយ ប៉ុន្តែជំលោះអាចនាំមកនូវផលវិជ្ជមាន និងអវិជ្ជមាន ។
  • ជំលោះក្នុងមុខជំនាញ ៖ គឺការប្រឈមដែលក្រុមទាំងឡាយដែលជាជំនួយ និងអត្ថប្រយោជន៍ដល់ការប្រតិបត្តិរបស់អង្គភាព ។
  • ជំលោះដោយមិនធ្វើតាមមុខជំនាញ ៖ មានភាពចបូកច្របល់ មិនធ្វើតាមជំនាញ មិនគោរពរតាមគំរូបទដ្ឋានរចនាសម្ព័នអង្គភាព ប្រឈមដាក់គ្នា មិនសហការគ្នា ដែលបង្អាក់ដល់គោលបំណងអង្គភាព ។
  • គោលបំណងផ្សេងគ្នា ៖ អង្គភាពមានផ្នែកជំនាញផ្សេងៗជាច្រើន ហើយពួកគេតែងតែមានគោលបំណងមិនដូចគ្នា ។
  • ធនធានមានកំណត់ ៖ ជម្លោះបង្ករឡើងដោយបុគ្គល ឬក្រុមទាំងឡាយ ប្រកួតគ្នាដើម្បីប្រពភធនធាន ។
  • រចនាសម្ព័នរង្វាន់ ៖ ជំលោះរវាងក្រុមនឹងកើតមានឡើង កាលណាប្រព័ន្ធផ្តល់រង្វាន់របស់ក្រុមប្រតិបត្តិការនិមួយៗ មិនស្មើគ្នា ។
  • ទស្សនៈនៃការយល់ដឹង ៖ គោលបំណងខុសគ្នាគឺបណ្តាលមកពីមានទស្សនៈនៃការយល់ដឹងខុសគ្នា ហើយមិនមានការព្រមព្រៀងគ្នា នឹងអាចបង្ករឱ្យមានជំលោះ ។
  • កត្តាអន្តរបុគ្គល ៖ វិធីក្នុងការប្រាស្រ័យទាក់ទងគ្នារវាងអន្តរបុគ្គល ដូចជា ការយល់ឃើញខុសគ្នា តម្លៃខុសគ្នា វប្បធម៌ខុសគ្នា អាចមានឥទ្ធិពលបង្កើតជាជំលោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login