ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីដំណើរពុកផុយគីមីដោយអុកស៊ីសែន ។
២. ចូរនិយាយពីដំណើរពុកផុយគីមី ដោយសារពាង្គកាយមានជីវីត ។
៣. តើរបេះរូប និងរបេះគីមីមានលក្ខណៈដូចម្តេច ?
៤. តើដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមីធ្វើសកម្មភាពយ៉ាងដូចម្តេច ?
៥. តើដីជាអ្វី ?
ចម្លើយ
១. ឧស្ម័នអុកស៊ីសែននៅក្នុងខ្យល់ ជាមូលហេតុសំខាន់នៃដំណើរពុកផុយគីមី ។ ប្រសិនបើយើងដាក់លោហៈ ដូចជាដែកនៅហាលភ្លៀង យើងនឹងឃើញដែកមានប្រតិកម្មជាមួយអុកស៊ីសែនក្នុងទឹកក្នុងលំនាំមួយហៅថាអុកស៊ីតកម្ម ។ លទ្ធផលនៃអុកស៊ីតកម្មគឺច្រេះ ។ សិលាដែលមានផ្ទុកដែក ក៏ធ្វើអុកស៊ីតកម្មឬច្រេះដែរ ។ ច្រេះធ្វើឲ្យសិលាទន់ ហើយជ្រុះកម្ទេចនិងមានពណ៌ក្រហម ឬត្នោត ។
២. គ្រាប់រុក្ខជាតិដែលធ្លាក់លើដីនៅលើផ្ទៃសិលាដុះពន្លក ហើយឬសវាបានចាក់ទៅក្នុងស្នាមប្រេះនៃសិលា ។ នៅពេលឬសរុក្ខជាតិដុះលូតលាស់ វាបង្កើតបានជាអាស៊ីតខ្សោយ ហើយធ្វើឲ្យសិលានៅជុំវិញឬសរលាយយឺតៗ ។ នៅពេលរុក្ខជាតិលូតលាស់ជាតិអាស៊ីតដែលវាបង្កើតបានជ្រាបចូលក្នុងសិលា និងធ្វើឲ្យខនិជមួយចំនួនរលាយ ។ ក្នុងពេលមួយសិលាត្រូវបែកជាបំណែកតូចៗ ។
៣. របេះរូប ឬរបេះមេកានិច គឺជាឥទ្ធិពលនៃចលនាទឹក សីតុណ្ហភាព ខ្យល់ កម្តៅ និងកត្តាជីវៈ ទៅលើសិលាមេក្នុងដំណើរបង្កករលាយ ។
របេះគីមី គឺជាឥទ្ថិពលខនិជនៅក្នុងសិលាដែលមានប្រតិកម្មជាមួយនិងកត្តាផ្សេងៗដូចជា កក្តាទឹក អុកស៊ីតកម្ម កាបូនកម្ម អាស៊ីតស៊ុលផួរិច និងកត្តាអាស៊ីតរុក្ខជាតិ ។
៤. ដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមីតែងតែធ្វើសកម្មភាពដរួមគ្នា ។
៥. ដីគឺជាល្បាយ នៃខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជ បានមកពីសំណឹកនៃរូបធាតុសរីរាង្គ និងសារពាង្គកាយរស់ហើយវាជាមជ្ឈដ្ឋានដែលរុក្ខជាតិអាចចាក់ឬសបាន ។