Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្មមានអ្វីខ្លះ ?

២. កំណត់និយមន័យនៃពាក្យ«កំណើននគរូបនីយកម្ម » ។

៣. កាលណាគេនិយាយពីកំណើននគរូបនីយកម្ម តើគេនិយាយពីបញ្ហាអ្វីខ្លះ ?

៤. ចូររៀបរាប់ពីបញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅទីក្រុង ។

៥. តើបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្ន​មានរូបភាពអ្វីខ្លះ ?តើរូបភាពណាមួយដែលមាន​ទំហំធំជាងគេ ? តើរូបភាពណា​មួយបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម ?

ចម្លើយ

១. កត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្មមានដូចជាកត្តាភូមិសាស្រ្ត កត្តាប្រវត្តិសាស្រ្ត កត្តាវប្បធម៌ កត្តាដង់ស៊ីតេប្រជាជន កត្តានយោបាយ ។

២. កំណើននគរូបនីយកម្ម គឺជាការរីកសាយនៃការរៀបចំ ការពង្រីកនិងការបង្កបង្កើតទីក្រុង ។

៣. កំណើននគរូបនីយកម្មត្រូវនិយាយពីបញ្ហាៈ

  • កង្វក់អាកាសៈ ផ្សែងរោងចក្រ ម៉ាស៊ីនភ្លើងពីរថយន្ត និងចូលបណ្តាលមកពីផ្លូវថ្នល់មិនក្រាលកៅស៊ូ
  • ការរំខានដោយសូរសម្លេងៈ ចេញពីរោងចក្រ ម៉ាស៊ីនភ្លើរថយន្តពេលមានពីធីបុណ្យឬរៀបអាពាហ៍ពិពាហ៍
  • បញ្ហាកាកសម្អុយៈ ដែលចេញពីការធ្វើប្រព្រឹត្តកម្មនៃរោងចក្រមុនបញ្ចេញចោល
  • ប្រព័ន្ធលូចាស់ទ្រុឌទ្រោមដែលពេលភ្លៀងហូរមិនទាន់
  • ការគ្រប់គ្រងកាកសំណល់នៅទីក្រុងៈ ការទុកដាក់គ្មានសណ្តាប់ធ្នាប់
  • បញ្ហាទឹកជំនន់ៈ ទឹកភ្លៀងខ្លាំង នាំឲ្យប៉ះពាល់សំណល់ថ្មីនៅភ្នំពេញជាពិសេស សំណល់អនាធិបតេយ្យ ។

៤. បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៌ ។

៥.រូបភាពបំលាស់លំនៅកម្ពុជាបច្ចុប្បន្នមាន៤រូបភាពគឺៈ

  • បំលាស់លំនៅពីជនបទនៅទីក្រុង២៧.៥៣%
  • បំលាស់លំនៅពីជនបទនៅជនបទ ៥០.៨៨%
  • បំលាស់លំនៅពីទីក្រុងទៅទីក្រុង ១៥.១១%
  • បំលាស់លំនៅពីទីក្រុងទៅជនបទ ៦.៤៨% ។

           រូបភាពដែលបំលាស់លំនៅច្រើនជាងគេ គឺបំលាស់លំនៅពីជនបទទៅជនបទដោយសារកើនឡើងនៃសេដ្ឋកិច្ច ជាពិសេសគឺតម្លៃដីធ្លីឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនធ្វើការលក់ដូរដីពីកន្លែងដែលដីមានតម្លៃថ្លៃទៅរស់នៅកន្លែងមួយទៀត និងជាឆ្នំាដែលមានវិបត្តិសេដ្ឋកិច្ចតម្លៃទំនិញឡើងថ្លៃដែលធ្វើឲ្យមានការប្តូរកន្លែង ធ្វើការស្វែងរកការងារធ្វើ អសន្តិសុខនិងការវិលជួបជុំគ្រួសារ កូនកំព្រា ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន។ រូបភាពបំលាស់លំនៅពីជនបទទៅទីក្រុងល ជារូបដែលបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម និងបង្កឲ្យមានចំណោទលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ថែមទៀត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login