សំនួរ
១. ចូរបង្ហាញថាដូនតាយើងជំនាន់ដើមមានទេពកោសល្យខ្ពស់លើការងារនគរូបនីយកម្ម ?
២. ហេតុអ្វីបានជានគរូបនីយកម្មនៅកម្ពុជា ឈប់ដំណើរការចាប់ពីដំណាចទសវត្សន៍ឆ្នាំ ១៩៦០មក ?
៣. តើនគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាអ្វីខ្លះ ?
៤. តើនគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ?
៥. តើកត្តាអ្វីខ្លះដែលធ្វើឲ្យការអភិវឌ្ឍន៍សកម្មភាពនគរូបនីយកម្មប្រទេសកម្ពុជានៅសម័យអាណានិគមបារាំងមានការរីកចម្រើន ?
៦. តើគោលការណ៍នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានអ្វីខ្លះ ?
ចម្លើយ
១. ដូនតាយើងជំនាន់ដើមមានទេពកោសល្យខ្ពស់ខ្ពស់លើការងារនគរូបនីយកម្ម លើកចេះគ្រប់គ្រងនិងរៀបចំដែនដី បង្កើតឲ្យមានភូមិឃុំស្រុក ខេត្ត ទីក្រុង រាជធានីគមនាគមន៍កំពង់ផែដីស្រែចំការ សិប្បកម្ម និងពាណិជ្ជកម្ម និងក្រៅប្រទេស ។
២. បានជានគរូបនីយកម្មនៅកម្ពុជាឈប់ដំណើរការចាប់ពីដំណាច់ទស្សវត្សឆ្នាំ ១៩៦០ មកព្រោះនៅពេលនោះកម្ពុជាបានជាប់ពាក់ព័ន្ធ បន្តិចម្តងៗទៅក្នុងសង្គ្រាមវៀតណាម ។
៣. នគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាដូចជាៈ
- ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង
- បញ្ហាសម្រាបនៅតាមទីក្រុង
- បរិស្ថានទីក្រុងអាប់អួរ
- សំណង់អនាធិបតេយ្យ
- អសន្តិភាព ចោរកម្ម
- បញ្ហកង្វះអនាម័យ... ។
៤. នគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាកៈ
ផលប្រយោជន៍
- ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចជាផលិតភាពការងារកសិកម្មខ្ពស់ ជាកត្តាជម្រុញពលរដ្ឋជនបទឲ្យមកកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ
- បង្កើតបានកម្លាំងយ៉ាងច្រើននាំឲ្យផលិតកម្ម និងសេវាកម្មក្នុងរីកធំឡើង
- ជាកម្លាំងរួចចំណែកធ្វើឲ្យសេដ្ឋកិច្ចទីក្រុងរីកចម្រើន
- ជាប្រភពការងារ និងប្រាក់ចំណូល...។
ផលវិបាក
- ទោះបីជាប្រាក់ចំណូលអ្នកក្រុងមានកម្រិតខ្ពស់ក៏ដោយ អ្នកទីក្រុងក្រីក្រមានជីវភាពលំបាកជាងអ្នកជនបទក្រីក្រដែរ
- ប្រជាជនទាំងនោះរស់នៅកន្លែងសំណង់អាណាធិបតេយ្យខ្វះសព្វគ្រប់ដូចជា អានាម័យ បណ្តាញទឹកស្អាត អគ្គិសនី ច្បាប់ ទម្លាប់ និងផាសុខភាព... ។
- បញ្ហាខ្វះអាហារ និងជម្ងឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅតំបន់ក្បែរទីក្រុង ។
៥. កត្តាសំខាន់ៗដែលមាននាំឲ្យការអភវឌ្ឍន៍នគរូបនីយកម្មនៅកម្ពុជាសម័យអាណានិគមបារាំងមានការរីកចម្រើនគឺៈ
- មានស្ថេរភាពផ្នែកសន្តិសុខ និងនយោបាយ
- មានកំណែលម្អវិស័យរដ្ឋបាល ពិសេសិវិស័យពន្ធដារ
- មានកំណែលម្អវិស័យគមនាគមន៍
- មានផែនការកម្មក្នុងការអភិវឌ្ឍន៍ទីក្រុង... ។
៦. គោលការណ៍នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានដូចជា៖
- ជាការចុះបញ្ជីដដីទាំងអស់របស់សហគមន៍មួយ ជាកម្មសិទ្ធិសមូហភាពនៅក្នុងប្លង់រួមតែមួយ
- វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិត្រូវបញ្ជាក់ឈ្មោះសហគមន៍ដោយមានជាទីតាំង លេខយោងនៅប្លងរួមដែលបង្ហាញនូវទំហំ ព្រំប្រទល់ និយមន័យចំណែកដីដែលជាកម្មសិទ្ធិនិងមានបញ្ជាក់ប្រភេទនៃការប្រើប្រាស់ដី
- សហគមន៍ជានីតិបុគ្គលស្របច្បាប់ ដែលមានបទបញ្ជាផ្ទៃក្នុងទាំងការគ្រប់គ្រង ការប្រើប្រាស់ ការចាត់ចែង ដីសហគមន៍រួម ។