Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើយើងត្រូវសង្កេតទៅលើអ្វីខ្លះ ដើម្បីកំណត់អត្តសញ្ញាណរ៉ែ ?

២. តើរ៉ែមានកំណកំណើតដូចម្តេច ?

៣. តើការធ្វើអាជីវកម្មរ៉ែផ្តល់ផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន និងសង្គម ?

ចម្លើយ

១. ដើម្បីកំណត់អត្តសញ្ញាណរ៉ែ យើងត្រូវសង្កេតទៅលើ ពណ៌ ស្នាមពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក ។​

២. រ៉ែមានកំណកំណើតមកពី៖

  • ម៉ាក់ម៉ា និងកំអែភ្នំភ្លើង
  • រំហួតសូលុយស្យុង និងសូលុយស្យុងទឹកក្តៅ
  • មកពីសិលាប្រែកំណើត ។

៣. ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមដូចជាៈ

បរិស្ថាន

  • បំពុលបរិយាកាស ដោយសារការប្រើប្រាស់ថាមពលយ៉ាងច្រើនក្នុងការជីកយករ៉ែនិងដំណឹកជញ្ជូនដែលបណ្តាលឲ្យមានភ្លៀងអាស៊ីត និងកំណើនកម្តៅផែនដី
  • បំពុលទឹកលើដី និងក្រោមដី
  • ធ្វើឲ្យប្រែប្រូលរូបរាងរបស់ដីស្រទាប់លើ
  • ការបោះបង់ដីចោលអាចបណ្តាលឲយ្យបាត់បង់ដី ដោយសារតែកង្វក់ដោយសារធាតុគីមីការ បំផ្លាញស្រទាប់ដីមានជីជាតិធ្វើឲ្យខូចខាតផ្ទៃដីជាអចិន្រ្ទៃយ៍ បាត់បង់ព្រៃឈើនិងជម្រកសត្វព្រៃ ។

សង្គម

  • អគារត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការស្រុតដី ផ្លូវថ្នល់ និងដីសម្រាប់កសិកម្ម
  • ការរំខានដោយសូរសំលេង ដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ
  • ការសាយភាយសារធាតុគីមី បង្កឲ្យមនុស្សមានជម្ងឺផ្សេងៗ.... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login