ក្នុងនាមជាតំណាងក្រសួង ស្ថាប័ននានានរបស់រដ្ឋាភិបាលអភិបាលខេត្តមានតួនាទី និងភារកិច្ចដូចជាៈ
- ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងធានាឲ្យមានការអនុវវត្តច្បាប់
- ធ្វើជាប្រធានគណៈបញ្ជាការឯកភាពខេត្ត
- ណែនាំដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅខេត្ត
- អនុវត្ត តូនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់
- សម្របសម្រួកទម្រង់ទិស ដល់មន្ទីរ អង្គរភាពនិងទីភ្នាក់ងារនានារបស់ក្រសួងស្ថាប័នដែលប្រចាំនៅខេត្តក្នុងការឆ្លើយតបតម្រូវការជាអាទិភាពនៅមូលដ្ឋាន
- ពិនិត្យវាយតម្លៃ ផ្តល់មូលវិចារណ៍ និងដាក់ពិន្ទុផ្តល់យោបល់លើបេក្ខភាពដែលស្ទើរតែងតាំងជាប្រធានមន្ទីរអង្គភាពនានា ។ ក្នុងករណីមិនគាំទ្រ អភិបាល ត្រួវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរជូនរដ្ឋមន្រ្តី ឬប្រធានស្ថាប័នសាមី
- ក្នុងករណីមិនឯកភាពគ្នា រដ្ឋមន្រ្តី ឬប្រធានស្ថាប័នត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។ អភិបាលការណ៍ជូនក្រុមប្រឹក្សា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
- ណែនាំដល់ប្រធានមន្ទីរ អង្គភាពឲ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នៅពេលមានភាពមិនប្រក្រតីក្នុងមន្ទីរអង្គភាព និងអ្នកទទូលខុសត្រូវនោះមិនបានកែប្រែ ។ រដ្ឋមន្រ្តីឬប្រធានស្ថាប័នសាមីត្រូវធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់
- មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្រ្តី ឬប្រធានមន្ទីរស្ថាប័ន ដើម្បីដកហូតពីមុខតំណែងនូវប្រធានមន្ទីរ អង្គភាពដែលប្រព្រឹត្តខុសឆ្គងមិនអាចធ្វើយុត្តិកម្មបានបញ្ជាក់ ។