Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅជាតំណាងរាស្រ្តជាអ្វី ?

២- តើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិយ៉ាងដូចម្តេច ? ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនតំណាងរាស្ត្របានក្នុងករណីអ្វី ?

៣- តើសមាជិករដ្ឋសភាមានវិសមិតភាពជាមួយគណៈរដ្ឋមន្ត្រីដែរ ឬទេ ? ព្រោះអ្វី ? ចូរបកស្រាយ ។

៤- តើមានកត្តាអ្វីទៅដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបាន ? នរណាជាអ្នករំលាយ ?

៥- តើមានកត្តាអ្វីដែលរដ្ឋសភាចាប់បដិសន្ធិឡើងបាន ? ចូរពន្យល់ ?

ចម្លើយ

១- តំណាងរាស្រ្ត ជាតំណាងប្រជាពលរដ្ឋខ្មែរក្នុងមណ្ឌល និង ប្រជាជាតិខ្មែរទាំងមូល តាមអាណត្តិបោះឆ្នោត ។ បំរើការងារក្នុងនាមប្រជាពលរដ្ឋជាអ្នកបង្កើត និងអនុម័តច្បាប់ ដោយមានភ័យឯកសិទ្ធិសភា ។

២- តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនដោយការសំដែងមតិយោ បល់ក្នុងការបំពេញមុខងាររបស់ខ្លួនទេ ។ ករណីនេះអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំ លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយក្រសួងមាន សមត្ថកិច្ចត្រូវរាយការណ៍ជូនរដ្ឋសភាសម្រេចជាបន្ទាន់ ។

គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខអនុម័តតាមមតិភាគច្រើន២/៣នៃសមាជិករដ្ឋសភា ទាំងអស់ ។ ក្នុងករណីទាំងអស់ខាងលើនេះត្រូវផ្អាក ប្រសិនបើមានមតិភាគច្រើន៣/៤ឲ្យផ្លាក ។

៣- ពុំមានទេ មានតែជាមួយមុខងារសាធារណៈជាសកម្មនិងសមាជិកស្ថាប័នដទៃទៀតប៉ុណ្ណោះ ។

៤- កត្តាដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបាន គឺនៅពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ ។ អ្នករំលាយបានគឺព្រះមហាក្សត្រ ក្រោយមានការស្នើពីនាយករដ្ឋមន្ត្រី ដោយមានការយល់ព្រមពីប្រធានរដ្ឋសភា ។

៥- កត្តាដែលរដ្ឋសភាចាប់បដិសន្ធិឡើងបានគឺ ៖

  • នៅពេលដល់អាណត្តិ៥ឆ្នាំជ្រើសរើសម្តង ដោយការបោះឆ្នោតពីប្រជាពលរដ្ឋ
  • កើតឡើងក្រោយ៦០ថ្ងៃយ៉ាងយូរ ក្រោយពីមានការរំលាយរដ្ឋសភា ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវទំលាក់២ដងក្នុងរយៈពេល ១២ខែ ។
  • ក្នុងកាលៈទេសៈពិសេសពុំអាចបោះឆ្នោតបានក្នុង១ឆ្នាំម្តងៗ

តាមសំណើសុំរបស់ព្រះមហាក្សត្រដោយមតិយល់ព្រម២/៣នៃសមាជិករដ្ឋសភា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login