Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើតុលាការមានអំណាចយ៉ាងណា ?

២៧- បើមានការរំលោភអំណាចតុលាការ ដោយអង្គការនីតិប្រតិបត្តិឬនីតិបញ្ញត្តិ តើនរណាជាអ្នកធានានៃអំណាចឯករាជ្យរបស់តុលាការ ?

២៨- ចូរនិយាយពីឯករាជ្យភាពនៃអង្គការតុលាការ ?

២៩- តើនរណា ទើបអាចធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ?

៣០- តើអង្គការណាដែលមានសិទ្ធិតែងតាំងចៅក្រម និង ព្រះរាជអាជ្ញាអមសាលាជំរះក្តីទាំងអស់បាន ?

ចម្លើយ

២៦- តុលាការមានអំណាចដូចជា​៖

  • អំណាចឯករាជ្យ
  • ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ
  • គ្របដណ្តប់លើរឿងក្តីទាំងអស់ ទាំងក្តីរដ្ឋបាលផង
  • អំណាចប្រគល់ឲ្យលើ តុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់
  • អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន
  • មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តីគោរពច្បាប់យ៉ាងម៉ឺងម៉ាត់អស់ពីចិត្ត និងសម្បជញ្ញៈរបស់ខ្លួន
  • គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬ នីតិប្រតិបត្តិអាចទទួលអំណាចតុលាការបានឡើយ
  • មានតែអង្គការអយ្យការទេ ជាអ្នកមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។

២៧- បើមានការរំលោភអំណាចតុលាការដោយអង្គការនីតិប្រតិបត្តិឬនីតិបញ្ញត្តិ ព្រះមហាក្សត្រ ជាអ្នកធានានូវឯករាជ្យភាពនៃអំណាចតុលាការ មានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមជាអ្នកជួយការងារព្រះមហាក្សត្រ ។

២៨- ការនិយាយពីឯករាជ្យភាពនៃអង្គការតុលាការគឺ ៖

  • តុលាការមានអំណាចឯករាជ្យ
  • គ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងក្តីរដ្ឋបាលផង
  • អំណាចប្រគល់ឲ្យតុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់
  • អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មែរ
  • មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តី
  • គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬ នីតិប្រតិបត្តិ អាចទទួលអំណាចតុលាការបានឡើយ
  • មានតែអង្គការអយ្យការទេ ជាអ្នកមានសិទ្ធិធ្វើបណ្តឹងអាជ្ញា
  • ចៅក្រមមិនត្រូវគេដកពីមុខងារបានទេ មានតែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេអាចសំរេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស ។

២៩- ព្រះមហាកត្រ ធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។

៣០- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និង ព្រះរាជអាជ្ញាទាំងអស់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login