Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយច្បាប់នោះប្រកាសប្រើរួចហើយ ?

៣៧- តើសមាជជាតិគឺជាអ្វី ? នរណាជាអ្នករៀបចំឡើង និងធ្វើជាអធិបតី ?

៣៨- តើប្រជារាស្ត្រខ្មែរអាចចូលរួមក្នុងសមាជជាតិអំពីប្រយោជន៍ជាតិ លើកបញ្ហាឬសំណូមពរជូនរដ្ឋដោះស្រាយបានដែរឬទេ ?

៣៩- តើនរណាជាអ្នកបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ?

៤០- តើមាននរណាខ្លះ អាចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ? មានអ្វីធ្វើជាលិខិតតូបករណ៍នៃវិសោធនកម្មនេះ ?

ចម្លើយ

៣៦- មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្ត១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា១/៤ ឬ តុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់តាមរយៈតំណាងរាស្ត្រ ឬ ប្រធានរដ្ឋសភា ឬ សមាជិកព្រឹទ្ធសភា ឬ ប្រធានព្រឹទ្ធសភា ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ឬ តុលាការ ។

៣៧- សមាជជាតិ ជាការបើកអង្គប្រជុំដ៏ធំរវាងថ្នាក់ដឹកនាំជាតិ ជាមួយប្រជាពលរដ្ឋលើកិច្ចការដែលជាប្រយោជន៍ជាតិបញ្ហា និង សំណូមពរទាំងឡាយរបស់ប្រជារាស្រ្តជូនរដ្ឋអំណាចដោះស្រាយ ។ សមាជជាតិប្រព្រឹត្តទៅក្រោមអធិបតីភាពនៃព្រះមហាក្សត្រ នៅរៀងរាល់ឆ្នាំនៃដើមខែធ្នូ តាមការកោះរបស់នាយករដ្ឋមន្ត្រី ។

៣៨- សមាជជាតិបើកឲ្យរាស្រ្តជ្រាបដោយផ្ទាល់អំពីរឿងប្រយោជន៍ជាតិលើកបញ្ហាឬសំណូមពរជូនរដ្ឋដោះស្រាយបាន។

៣៩- អ្នកបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣  គឺសភាធម្មនុញ្ញ ជាអ្នករៀបរៀងនិងអនុម័តក្នុងសំលេង២/៣ ដែលមានសមាជិក១២០រូប រួចប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ ។

៤០- ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមការស្នើរបស់តំណាងរាស្ត្រ១/៤នៃសមាជិកសភាទាំង មូល។ ធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តតាមមតិភាគច្រើន២/៣នៃសមាជិករដ្ឋសភាទាំងមូល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login