សំណួរ
១៦- តើអ្វីទៅជាព្រឹទ្ធសភា? បំពេញភារកិច្ចយ៉ាងដូចម្តេច ?
១៧- តើសមាជិកព្រឹទ្ធសភាជ្រើសតាំងនិងមានអាណត្តិយ៉ាងដូចម្តេច ?
១៨- តើរដ្ឋសភា និង ព្រឹទ្ធសភា អាចប្រជុំរួមគ្នាបានដែរឬទេ ? ក្នុងករណីអ្វី ?
១៩- តើគណៈរដ្ឋមន្ត្រីអាចហៅបានថាជារដ្ឋាភិបាលដែរឬទេ ? ចូរបញ្ជាក់ពីសមាសភាព ?
២០- តើរាជរដ្ឋាភិបាលអាចចាប់បដិសន្ធិឡើងយ៉ាងដូចម្តេច ?
ចម្លើយ
១៦- ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិដូចរដ្ឋសភាដែរ
បំពេញភារកិច្ចដូចជា ៖
- នីតិវិធីប្រជុំការងារ និង កូរ៉ុមសំឡេងសំរាប់រដ្ឋសភាអនុម័តយល់ព្រមមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ ព្រឹទ្ធសភាផងដែរ ។
- មានភារកិច្ចសំរបសំរួលការងាររដ្ឋសភា និង រដ្ឋាភិបាល
- ពិនិត្យរួចឲ្យយោបល់លើសេចក្តីស្នើឬព្រាងច្បាប់យ៉ាងយូរ១ខែ ឬប្រញាប់ត្រូវបន្ថយត្រឹម៥ថ្ងៃដែលរដ្ឋសភាបានអនុម័តលើកដំបូង និងបញ្ហានានាដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យ ។
- ការយល់ព្រមឬមិនឲ្យយោបល់សោះក្នុងពេលកំណត់ខាងលើនេះ( ១ខែឬ៥ថ្ងៃ )ត្រូវយកទៅប្រកាសឲ្យប្រើ
- បើព្រឹទ្ធសភាសុំឲ្យកែសំរួលពង្រាងច្បាប់រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី២ត្រង់ចំណុចកែប្រែ ឬទាំងមូល ឬជាទុកជាបានការ ។
- ការបង្វិលទៅវិញទៅមករវាងព្រឹទ្ធសភានិងរដ្ឋសភា ធ្វើតែក្នុងកំឡុងពេល១ខែ ឬ ត្រឹម១០ថ្ងៃលើរឿងថវិកា ហិរញ្ញវត្ថុជាតិ និងត្រឹម២ថ្ងៃបើជាការប្រញាប់ ។
- ពិនិត្យឲ្យយោបល់ បដិសេធសេចក្តីព្រាងឬស្នើច្បាប់ជាអាសារបង់រដ្ឋសភាមមិនវាចពិចារណាលើកទី២បានទេមុនពេល ១ខែ ។
- អនុម័តសេចក្តីព្រាងឬស្មើជាលើកទី២ បោះឆ្នោតចំហរ និងយកតាមមតិភាគច្រើនដាច់ខាត ។
១៧- សមាជិកព្រឹទ្ធសភាសមាមាត្រទៅនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល
- សមាជិកមានអាយុយ៉ាងតិច៤០ឆ្នាំ ជ្រើសតាំងឡើងដោយការចាត់តាំងខ្លះ និងដោយការបោះឆ្នោតអសកលខ្លះ ។
- ចាត់តាំងដោយព្រះមហាក្សត្រចំនួន២រូប ជ្រើសតាំងចំនួន២រូបដោយមតិភាគច្រើននៃរដ្ឋសភា
- ក្រៅពីការជ្រើសតាំងខាងលើ សមាជិកនានាកើតឡើងដោយការបោះឆ្នោតអសកល (ដោយក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ) ។
- នីតិកាលព្រឹទ្ធសភាមាន៦ឆ្នាំ ផុតកំណត់ពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង
- នីតិកាលទី១ព្រឹទ្ធសភាមានអាណត្តិ៥ឆ្នាំ មានសមាជិក៦១រូប ផុតកំណត់ពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
- ក្នុងកាលៈទេសៈអាចបន្តនីតិកាល១ឆ្នាំម្ដងដោយមតិយល់ព្រម២/៣នៃសមាជិកទាំងមូល អាចប្រកាសអាសន្នបន្តដោយស្វ័យប្រវត្តិទៀតបានក្នុងករណីប្រជុំមិនបាន ។
- សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភានិងមានវិសមិតភាពជាមួយមុខងារសាធារណៈជាសកម្ម ជាមួយមុខងារតំណាងរាស្ត្រ ។ ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួន មាននីតិវិធីដូចសមាជិករដ្ឋសភាដែរ ។
១៨- រដ្ឋសភានិងព្រឹទ្ធសភា អាចបើកសមាជប្រជុំរួមគ្នាបានក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ក្នុងនីតិកាលទី១រដ្ឋសភានិងព្រឹទ្ធសភាធ្វើជាសហប្រធានអង្គប្រជុំរួមគ្នា ។
១៩- គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលកម្ពុជា មានសមាសភាពដូចខាងក្រោម ៖
- ដឹកនាំដោយនាយករដ្ឋមន្ត្រីម្នាក់
- អមដោយ ឧបនាយករដ្ឋមន្ត្រី
- ទេសរដ្ឋមន្ត្រី
- រដ្ឋលេខាធិការ ។
២០- រាជរដ្ឋាភិបាលអាចចាប់បដិសន្ធិឡើងបានគឺ ៖
- រដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល តាមសេចក្តីស្នើពីប្រធានរដ្ឋសភា ដោយឯកភាពពីអនុប្រធានទាំង២ ព្រះមហាក្សត្រចាត់តាំងវរជនម្នាក់នៃតំណាងរាស្ត្រគណបក្សឈ្នះឆ្នោតឲ្យបង្កើតរដ្ឋាភិបាល ។
- វរជនដែលចាត់តាំងនាំសហការីជាតំណាងរាស្រ្តឬសមាជិកគណបក្សមានតំណាងក្នុងរដ្ឋសភាដែលផ្តូរផ្គងឲ្យកាន់តំណែង ក្នុងរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។
- ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល ក្រោយរដ្ឋសភាបោះឆ្នោតទុកចិត្តរួចហើយ។
តភាគ