Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើសមាជិករាជរដ្ឋាភិបាលមានវិសមិតភាពទៅនឹងមុខងារផ្សេងៗដូចសមាជិកសភាដែរ ឬទេ ?

២២- តើសមាជិករាជរដ្ឋាភិបាលមានការទទួលខុសត្រូវរួមគ្នា ឬខុសគ្នាអំពីនយោបាយទូទៅរបស់ខ្លួន ?

២៣- សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល អាចទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួនដែរឬទេ?

២៤- តើក្នុងករណីណាខ្លះដែលរដ្ឋាភិបាលដឹកនាំតែកិច្ចការប្រចាំថ្ងៃ ?

២៥- ចូរនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិនិងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន ?

ចម្លើយ

២១- មានវិសមិតភាពជាសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម ឬ ឧស្សាហ៍កម្ម និងការកាន់តំណែងណាមួយក្នុងមុខងារ សាធារណៈ ។

២២- សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។ សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះមុខនាយករដ្ឋមន្ត្រី និងរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត ។

២៣ - សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន ។ ករណីធ្ងន់ធ្ងររដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។

២៤- ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ ។ ក្នុងរយៈពេលរើសរដ្ឋសភាថ្មី៦០ថ្ងៃយ៉ាងយូរពីថ្ងៃរំលាយមកបន្តតាមនីតិកាលចាស់១ឆ្នាំម្តង តាមសំណើព្រះមហាក្សត្រ សំរេចដោយមតិយល់ព្រម២/៣នៃសមាជិករដ្ឋសភាទាំងមូល ។

២៥- ការនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិ និងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន ៖

  • សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន
  • ករណីធ្ងន់ធ្ងរ រដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
  • សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល
  • សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះមុខនាយករដ្ឋមន្ត្រី និង រដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត ។
  • រដ្ឋសភាអនុម័តជ្រើសតាំងរាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ដោយបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ។
  • រាជរដ្ឋាភិបាលរៀបចំគណៈរដ្ឋមន្ត្រី ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា
  • តំណាងរាស្ត្រមានសិទ្ធិសួរសំនួរដល់រាជរដ្ឋាភិបាលលើនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ពីបញ្ហាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន ។
  • គណៈកម្មាធិការទាំងឡាយរដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺពីបញ្ហាអ្វីមួយពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន ។
  • រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស ធ្វើដោយតំណាងរាស្ត្រ ចំនួន៣០នាក់ទើបរដ្ឋសភាយកមកពិភាក្សា តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login