លិខិតយថាភូតរួមមាន២ប្រភេទ ៖
- ជាលិខិត ឬកិច្ចសន្យាដែលធ្វើឡើងដោយសារការី (សារការីជាអ្នកតាក់តែងឡើង)
- ជាលិខិត ឬកិច្ចសន្យាឯកជនដែលសារការីចុះនិទ្ទេសថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះបរិច្ឆេទ និងហត្ថលេខាក្រោយពេលសារការីបញ្ជាក់ថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ (លិខិត ឬកិច្ចសន្យាឯកជន ដែលស្នើរសុំឲ្យសារការីផ្តល់យថាភូតភាព) ។