Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្តីអធិប្បាយ

                 ដូចជាយើងបានដឹងរួចមកហើយជាប្រទេសកម្ពុជាគឹជាប្រទេសដែលមានវ័យចំណាស់មួយក្នុងទ្វីបអាស៊ីអាគ្នេយ៍យើងនេះ ។ ហើយសម្បូរទៅដោយធនធានធម្មជាតិ និងវប្បធម៌អរិយធម៌ជាច្រើនដែលជាផ្នែកមួយនៃការបង្ហាញពីលក្ខណៈអត្តសញ្ញាណជាតិខ្មែរក្នុងនោះមានប្រាង្គប្រាសាទជាច្រើន ក៏ដូចជាប្រាសាទសម្បូរព្រៃគុកក៏បានបង្ហាញពីវប្បធម៌អរិយធម៌ផងដែរ ។ ហេតុនេះទើបមានមតិមួយយល់ថា « អរិយធម៌របស់ជាតិខ្មែរ » ។

                 តើមតិខាងលើនេះមានខ្លឹមសារដូចម្តេចខ្លះ ?

                 ដើម្បីងាយស្រួលក្នុងការបកស្រាយនូវប្រធានខាងលើឲ្យមានអត្ថន័យក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ ឆ្លុះបញ្ចាំងនិងវប្បធម៌អរិយធម៌ជាមុនសិន ។ ពាក្យ « ឆ្លុះបញ្ចាំង » គឺជាការបង្ហាញនូវលក្ខណៈឬវត្ថុអ្វីមួយ ។​រិឯពាក្យ «​វប្បធម៌អរិយធម៌ » គឹសាសនា ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិសាសន៍នីមួយៗ ។ មតិខាងលើចង់មានន័យថា ប្រាសាទសម្បូរព្រៃគុកបង្ហាញពីលក្ខណៈសាសនា ទំនៀមទម្លាប់របស់ជាតិខ្មែរ  ។

                 ប្រទេសខ្មែរកាលពីសម័យដើមគឹជាប្រទេសមួយដែលមានការអភិវឌ្ឍព្រមទាំងពោពេញទៅដោយធនធាមនុស្សជាច្រើន ។ បុព្វបុរសខ្មែរជំនាន់ដើមតែងតែច្នៃប្រឌិតពីវត្ថុដែលគ្មានតម្លៃមកជាវត្ថុដែលមានតម្លៃនិងអត្ថប្រយោជន៍យ៉ាងច្រើន ហើយបានកសាងនូវសម្បត្តិដ៏ច្រើនលើសលប់ថែមទៀតដូចជា វត្ថុបុរាណនិងប្រាង្គប្រាសាទជាដើម ។ តួយ៉ាងប្រាសាទសម្បូរព្រៃគុកដែលជាការកសាងក្រោមការដឹកនាំរបស់ប្រាសាទឥសានវរ្ម័នទីមួយក្នុងវត្សទីប្រាំពីរគឹកសាងឡើងកន្លែងនេះគឺជាកន្លែងអប់រំនូវចិត្តនិងជាកន្លែងដីស្ងប់ស្ងាត់មួយសម្រាប់មនុស្សគោរពបូជា ។ បន្ថែមពីលើនេះគឹនាពេលបច្ចុប្បន្ននេះបានប្រាសាទសម្បូរព្រៃគុគឹត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ បានផ្តល់នូវយានប្រយោជន៍យ៉ាងច្រើន ព្រមទាំងលើកស្ទុយនូវវប្បធម៌មខ្មែរនិងអរិយធម៌កាន់តែល្បីល្បាញទៅកាន់ពិភពលោក ។ ដោយសារតែការចូលក្នុងបេតិកភណ្ឌពិភពលោកថាជារបស់ខ្មែរបែបនេះទើបធ្វើឲ្យវប្បធម៌អរិយធម៌រីដុះដាលកាន់តែធំទូលាយតាមរយៈភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកធ្វើដំណើរកម្សាន្ត និងសិក្សាស្វែងយល់ជាពិសេសទៅទៀតការជួបអភិរក្សនិងធ្វើការផ្សព្វផ្សាយពីបរទេសគឺជាឆែកមួយដ៏សំខាន់សម្រាប់លើកកម្ពស់នៃវប្បធម៌អរិយធម៌ខ្មែរតាមរយៈការចែករំលែកលើសកលលោក ។ បើផ្អែកតាមការកំណត់សម្គាល់ទៅលើសាសនាវិញគឺ​ប្រាសាទសម្បូរព្រៃគុកបានគោរពនិងមានជំនឿដោយការគោរពលើវត្ថុសក្ក័សិទ្ធិឬជាកន្លែងគោរពបូជារបស់ប្រជាជននាសម័យនោះដោយយើងអាច​សរបញ្ជាក់ឲ្យឃើញថាជាទំនៀមទម្លាប់របស់ខ្មែរឬជាវប្បធម៌អរិយធម៌របស់ខ្មែរហើយបានបន្សល់ទុកនូវការគោរពនិងមានជំនឿទៅលើប្រាសាទនេះមកដល់បច្ចុប្បន្ន ។ ហើយប្រសាទសម្បូរព្រៃគុកតមិនត្រឹមតែបានបង្ហាញពីលក្ខណៈវប្បធម៌អរិយធម៌នោះទេហើយថែមទាំងផ្តល់នូវការលើកកម្ពស់ដល់ការងភិវឌ្ឍន៍សង្គមជាតិ និងលើកតម្កើងជីវភាព ប្រជាជនតាមរយៈការបង្កើតនូវការងាររបស់ប្រជាជនក្នុងតំបន់នោះផងដែរ ។

                 សរុបមកប្រាសាទសម្បូរព្រៃគុកបានបង្ហាញពីលក្ខណៈសាសនាទំនៀមទម្លាប់របស់ខ្មែរយ៉ាងពិតប្រាកដមែន ។

                 ឆ្លងតាមការបកស្រាយ យើងអាចវាយតម្លៃបានថា ប្រធានខាងលើគឺមាននូវខ្លឹមសារយ៉ាងជ្រាលជ្រៅ ព្រុមទាំងធ្វើឲ្យយើងបានស្គាល់និងយល់ច្បាស់និងវប្បធម៌អរិយធម៌របស់ជាតិសាសន័យើង​ ។ ក្នុងនាមយើងជាយុវជន គួរតែជួយអភិវឌ្ឍនិងលើកតម្កើននូវវប្បធម៌អរិយធម៌របស់យើងឲ្យល្បីល្បាញលើទ្វីបអាស៊ីអាគ្នេយ៍យើងនេះ​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login