2019-10-02 09:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៣៦- តើអ្វីទៅជានីតិក្រម ?
១៣៧- តើអ្វីទៅជានីតិបុគ្គល ?
១៣៨- តើអ្វីទៅជានីតិប្រតិបត្តិ ?
១៣៩- តើអ្វីទៅជានីតិសម្បទា ?
១៤០- តើអ្វីទៅជានីតិសាស្ត្រ ?
ចម្លើយ
១៣៦- នីតិក្រម មានន័យថា លំដាប់នៃច្បាប់ ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេត ពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។
១៣៧- នីតិបុគ្គល មានន័យថា អ្នករៀបរៀងច្បាប់ អ្នកតែងតាំងច្បាប់ ។
១៣៨- នីតិប្រតិបត្តិ មានន័យថា ការប្រតិបត្តិតាមច្បាប់ សេចក្តីគោរពច្បាប់ ។
១៣៩- នីតិសម្បទា មានន័យថា ការដល់ព្រម សមប្រកប បរិបូរណ៍ ដោយច្បាប់ ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។
១៤០- នីតិសាស្ត្រ មានន័យថា គម្ពីរ ឬក្បួនខ្នាតស្ដីពីច្បាប់ ។ល។