2019-10-02 09:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១២៦- បើតាមមាត្រា ២ វក្យខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌបានបែងចែកបទល្មើសជាប៉ុន្មានថ្នាក់ ? អ្វីខ្លះ ?
១២៧- ចូលនិយាយពីលក្ខណៈវិនិច្ឆ័យនៃការចែងចែកបទល្មើសនោះ (បទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ ) ?
១២៨- តើការបែងចែកចំណាត់ថ្នាក់នៃបទល្មើសនេះ ទទួលបានផលប្រយោជន៍អ្វីខ្លះ ?
១២៩- ដូចម្តេចដែលហៅថា បទល្មើសចេតនា នឹងបទល្មើស អចេតនា ?
១៣០- តើអ្វីទៅជានីតិ ?
ចម្លើយ
១២៦- បើតាមមាត្រា ២ វាក្យខណ្ឌ២ នៃក្រមព្រហ្មទណ្ឌបានបែងចែកបទល្មើសជាបីថ្នាក់គឺ ៖
១២៧- លក្ខណៈវិនិច្ឆ័យនៃការបែងចែកបទល្មើស ដើម្បីអាចដឹងពីប្រភេទនៃបទល្មើស គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដែលច្បាប់បានចែងទៅលើបទល្មើសនិមួយៗដូចខាងក្រោម ៖
- ទោសដាក់ពន្ធនាគាអស់មួយជីវិត
- ទោសដាក់ពន្ធនាគាមានរយៈពេលលើសពី ៥ឆ្នាំ និងក្រោម ឬស្មើរ ៣០ឆ្នាំ
១២៨- ផលប្រយោជន៍នៃការបែងចែកចំណាត់ថ្នាក់នៃបទល្មើសនេះគឺ ៖
- ១៥ ឆ្នាំ ចំពោះបទឧក្រិដ្ឋ
- ៥ ឆ្នាំ ចំពោះបទមជ្ឈឹម
- ១ ឆ្នាំ ចំពោះបទលហុ ។
ជាគោលការណ៍ អាជ្ញាយុកាលនៃបទល្មើសចាប់រាប់ពីពេលដែលជនល្មើសបាន ប្រព្រឹត្តបទល្មើសទៅ ។
- ២០ ឆ្នាំ ចំពោះបទឧក្រិដ្ឋ
- ៥ ឆ្នាំ ចំពោះបទមជ្ឈឹម
- ១ ឆ្នាំ ចំពោះបទលហុ
ជាគោលការណ៍ អាជ្ញាយុកាលនៃទោស គឺចាប់រាប់ពីពេលដែលទោសដែលត្រូវបានប្រកាសដោយតុលាកា ។
+ ផលប្រយោជន៍ទាក់ទងទៅនឹងការអនុវត្តនីតិវិធី នៅក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌ អ្នកនីតិបញ្ញត្តិខ្មែរកំណត់នូវគោលការណ៍មួយចំនួន ដោយផ្អែកលើប្រភេទនៃបទឧក្រិដ្ឋ ឬបទមជ្ឈឹម ។ ឧទាហរណ៍ ករណីបទឧក្រឹដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរ ដោយធ្វើដីការសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ តាមមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ប្រសិបើជាបទលហុវិញ ព្រះរាជអាជ្ញាត្រូវតែកោះហៅជនជាប់ចោទអោយចូលខ្លួននៅមុខតុលាការជំនុំជម្រះដោយផ្ទាល់តាមមាត្រា ៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
+ ផលប្រយោជន៍ទាក់ទងនឹងការកំណត់ពីបទល្មើសប៉ុនប៉ង ការប៉ុនប៉ងក្នុងបទឧក្រឹដ្ឋទាំងអស់ត្រូវតែមានទោស។ ចំណែកឯការប៉ុនប៉ងក្នុងបទមជ្ឈឹមមានទោសលុះត្រាតែមានច្បាប់ចែង ។ ឯការប៉ុនប៉ងក្នុងករណីបទលហុវិញ ពុំមានទោសទេ (មាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ) ។
+ ផលប្រយោជន៍ទាក់ទងទៅនឹងការកំណត់ពីការផ្តើមគំនិត និងការសមគំនិតមានទោសការផ្តើមគំនិត ឬការសមគំនិតដែលបំពេញលក្ខខណ្ឌច្បាប់កំណត់ក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬបទមជ្ឈឹមសុទ្ធសឹតតែមានទោស ។ ប៉ុន្តែការ សមគំនិតនៅក្នុងករណីការប្រព្រឹត្តបទលហុវិញ ពុំមានទោសទេ បើពុំមានច្បាប់ចែងច្បាស់លាស់ទេនោះ ។
១២៩- ចំពោះការបែងចែកបទល្មើសចេតនា ឬអចេតនា ជាគោលការណ៍ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត (មាត្រា ៤នៃក្រមព្រហ្មទណ្ឌ) ។ ប៉ុន្តែក្នុងករណីដែលច្បាប់ចែងទុកជាមុន បទល្មើសអាចកើតមានឡើងដោយមិនប្រុងប្រយ័ត្នការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ។ ក្នុងករណីនេះគេរាប់បញ្ចូលថា ជា បទល្មើសដោយអចេតនា ។
១៣០- នីតិ មានន័យថា ច្បាប់ ឧបាយជាគ្រឿងណែនាំ បែបផែន ទំនឹមទំនៀម ប្រពៃ ។