2019-10-02 09:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៣១- អ្វីទៅហៅថានីតិកម្ម ?
១៣២- អ្វីទៅជានីតិកាល ?
១៣៣- តើអ្វីទៅជានីតិនិយម ?
១៣៤- អ្វីទៅជានីតិប្បញ្ញត្តិ ?
១៣៥- តើអ្វីទៅជានីតិកោសល ?
ចម្លើយ
១៣១- នីតិកម្ម មានន័យថា ការធ្វើច្បាប់ សិទ្ធិតែងច្បាប់ អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ ។
១៣២- នីតិកាល មានន័យថា កាលរបស់នីតិ រយៈកាលរបស់សភាអ្នកតែងច្បាប់ ។ ឧទាហរណ៍៖ នីតិកាលនៃសភា ទាំងពីរមានកំណត់តែត្រឹម ៤ ឆ្នាំ ។
១៣៣- នីតិនិយម មានន័យថា ការកំណត់យកតាមច្បាប់ សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។
១៣៤- នីតិប្បញ្ញត្តិ មានន័យថា បញ្ញត្តិរបស់ច្បាប់ ការតែងតាំងច្បាប់ ការបង្គាប់ឱ្យធ្វើតាមច្បាប់ ។ ឧទាហរណ៍ នីតិប្បញ្ញត្តិជាភារៈរបស់សភា ។
១៣៥- នីតិកោសល មានន័យថា អ្នកឈ្លាសក្នុងច្បាប់ដែលវាងវៃខាងច្បាប់ ។