ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផលិតផលសរុបក្នុងស្រុក គឺជាតម្លៃផលិតផល និងសេវាសម្រេចទាំងអស់ ដែលផលិតបាននៅក្នុងសេដ្ឋកិច្ចមួយក្នុងកំឡុងពេលមួយកំណត់ ។ ការគណនារាប់បញ្ចូលតម្លៃទំនិញ ដែលបានផលិតដូចជា សំណង់ គេហដ្ឋាន ទំនិញប្រើប្រាស់ផ្សេងៗរួមមាន សម្លៀកបំពាក់ វិទ្យុ ទូរទស្សន៍ ថាសចម្រៀង សេវាផ្សេងៗ និងមធ្យោបាយធ្វើដំណើរ ការព្យាបាលជម្ងឺ ការបណ្តុះបណ្តាល ។ល។ តម្លៃទំនិញ និងសេវា នីមួយៗ ត្រូវបានកំណត់ផ្អែកតាមថ្លៃទីផ្សារ ហើយតម្លៃនីមួយនេះ បូកបញ្ចូលគ្នាបានជាផលិត ផលក្នុងស្រុកសរុប ។ គេអាចវាស់វែងផលិតផលក្នុងស្រុកសរុបតាមពីរវិធីសាស្ត្រគឺ អភិក្រមចំណាយ (Expenditure Approach) និងវិធីសាស្ត្រ អភិក្រមចំណូល (Income Approach) ហើយជាទូទៅចំណាយគឺស្មើនឹងចំណូល ។ ដូចដែលបានបង្ហាញរួចមកហើយ វឌ្ឍនភាពសេដ្ឋកិច្ចមិនមែនពឹងផ្អែកទៅលើតែកត្តាផ្គត់ផ្គង់មួយមុខ ដែលទាមទារឱ្យមានការបង្កើនបរិមាណ និងគុណភាពផលិតកម្ម តាមរយៈបង្កើនធនធានសេដ្ឋកិច្ចរួមមាន ធនធានធម្មជាតិ ធនធានមនុស្ស និងទំនិញវិនិយោគ ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ។ ជាក់ស្តែង វឌ្ឍនភាពសេដ្ឋកិច្ច ត្រូវគាំទ្រដោយការកើនឡើងនូវសេចក្តីត្រូវការរបស់សង្គមទាំងមូល ដែលស្រូបយកការរីកកើនឡើងនៃធនធានសម្រាប់ការលូតលាស់ទៀតផង ។ ប្រការនេះ អាចគូសបញ្ជាក់បានថា វឌ្ឍនភាពសេដ្ឋកិច្ចមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងបម្រែបម្រួលផ្នែកផ្គត់ផ្គង់សរុប និងបម្រែបម្រួលនៃតម្រូវការសរុបដែលទាមទារឱ្យមានបម្រែបម្រួលធនធានសេដ្ឋកិច្ច នៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល ។ រចនាសម្ព័ន្ធ និងយន្តការបែងចែកធនធានសេដ្ឋកិច្ចត្រូវអភិវឌ្ឍឱ្យបានលឿន និងមានសេរីភាពពេញលេញ ដើម្បីឱ្យការបង្កើនសមត្ថភាពផលិតកម្មអាចផ្តល់ផលបានពិតប្រាកដ ។