ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើគោលនយោបាយសេដ្ឋកិច្ចគឺជាអ្វី ?
៤២- តើដុល្លារូបនីយកម្មគឺជាអ្វី ? ហេតុអ្វីបានជាគេធ្វើដុល្លារូបនីយកម្ម ?
៤៣- ប្រទេសកម្ពុជាយើងបានប្រើប្រាស់ដុល្លារូបនីយកម្ម ។ តើដុល្លារូបនីយកម្មមានគុណសម្បត្តិអ្វីខ្លះ ?
៤៤- ប្រទេសកម្ពុជាយើងបានប្រើប្រាស់ដុល្លារូបនីយកម្ម។ តើដុល្លារូបនីយកម្មមានគុណវិបត្តិអ្វីខ្លះ ?
៤៥- តើអ្វីទៅហៅថា ផលិតផលក្នុងស្រុកសរុប ?
ចម្លើយ
៤១- គោលនយោបាយសេដ្ឋកិច្ច (Economic policy) សំដៅទៅលើរាល់ទង្វើសកម្មភាពរបស់រដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ច ។ វាគ្របដណ្ដប់ប្រព័ន្ធសម្រាប់ការកំណត់អត្រាការប្រាក់ និងថវិការបស់រដ្ឋាភិបាលក៏ដូចជាទីផ្សារការងារភាពជាម្ចាស់ថ្នាក់ជាតិ និងតំបន់ផ្សេងទៀតជាច្រើននៃការអន្តរាគមន៍របស់រដ្ឋាភិបាល ចូលទៅក្នុងសេដ្ឋកិច្ច។ គោលនយោបាយបែបនេះត្រូវមានឥទ្ធិពលជាញឹកញាប់ ដោយស្ថាប័នអន្តរជាតិ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារពិភលោក ក៏ដូចជានយោបាយ ជំនឿទាំងឡាយ និងផលវិបាកគោលមូលនិធិនយោបាយនៃគណបក្ស ។
៤២- ដុល្លារូបនីយកម្ម (Dollarization) គឺជាការចាប់យករូបិយប័ណ្ណរបស់បរទេសណាមួយ សម្រាប់ធ្វើការទូទាត់ស្របច្បាប់នៅក្នុងប្រតិបត្តិការរូបិយវត្ថុ។ ដុល្លារូបនីយកម្មក្រៅផ្លូវការមានន័យថា ប្រជាពលរដ្ឋចូលចិត្តរូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការមួយចំនួន ទោះបីជាវាមិនអាចជាការទូទាត់មានលក្ខណៈផ្លូវការក៏ដោយ។ ដុល្លារូបនីយកម្មជាផ្លូវការមានន័យថា រូបិយប័ណ្ណបរទេសក្លាយជាការទូទាត់ដ៏ពេញចិត្តនៅក្នុងប្រទេស ខណៈរូបិយប័ណ្ណក្នុងស្រុកក៏អាចទទួលយកផងដែរ។ មូលហេតុចម្បងសម្រាប់ដុល្លារូបនីយកម្ម គឺដើម្បីជំនួសរូបិយប័ណ្ណដែលមានស្ថេរភាពសម្រាប់រូបិយប័ណ្ណមិនមានស្ថេរភាពមួយ។ ជាញឹកញាប់ប្រាក់ដុល្លារូបនីយកម្មពាក់ព័ន្ធនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិច ទោះបីជាវាអាចត្រូវបានផ្អែកលើរូបិយប័ណ្ណផ្សេងទៀតដូចជាប្រាក់អឺរ៉ូជាដើម ។ បណ្តាប្រទេសដែល El Salvador, Ecuador, the Marshall Islands, Micronesia, Palau, and the British Virgin Islands ។
៤៣- គុណសម្បត្តិ គឺនៅត្រង់ថានៅក្នុងពេលដែលសាធារណជនមិនមានទំនុកចិត្តលើលុយរៀល ការអនុញ្ញាតឲ្យចាយលុយដុល្លារអាចបញ្ចៀសកុំឲ្យកម្ពុជាត្រូវប្រឈមមុខនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស ។ ដោយ សារតែមិនមានទំនុកចិត្តលើលុយរៀល អ្នកមានលុយមិនចង់រក្សាទុកលុយរៀលច្រើន ហើយនាំគ្នាស្វះស្វែងរកកន្លែងទុកលុយជាដុល្លារ ឬលុយបរទេសផ្សេងទៀតដែល គេគិតថាមានហានិភ័យតិចជាង។ ប្រសិនបើនៅកម្ពុជា ដុល្លារមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរយ៉ាងទូលំទូលាយដូចសព្វថ្ងៃនេះទេ ដើម្បីអាចទុកលុយជាដុល្លារ គេប្រាកដជាត្រូវយកលុយទៅទុកនៅក្នុងធនាគារនៅគារឯក្រៅប្រទេស ហើយមូលធនដែលជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ នឹងត្រូវហូរចេញទៅក្រៅប្រទេស។ ឬក្នុង ករណីខ្លះទៀត អ្នកមានលុយដែលមិនចង់ទុកជាលុយរៀល ហើយក៏មិនអាចទុកជាដុល្លារនៅក្នុងប្រទេសបានអាចនាំគ្នាយកលុយទៅទិញមាសទុកជំនួសវិញ។ ការទុកលុយជាមាសនេះ ក៏មិនខុសពីការយកលុយទៅទុកនៅឯធនាគារបរទេសដែរ គឺវានាំឲ្យកម្ពុជាត្រូវបាត់បង់មូលធនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ ច។ គុណប្រយោជន៍មួយទៀតនៃការចាយលុយដុល្លារ គឺវាជួយសម្រួលដល់កម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណដ៏មានស្ថិរភាព បានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិយាកាសដែលមានអំណោយផលសម្រាប់ការធ្វើជំនួញ ។ ការចាយលុយដុល្លារធ្វើឲ្យអ្នកជំនួញអាចកាត់បន្ថយការចំណាយទៅលើការប្តូរប្រាក់ រវាងលុយរៀលនិងលុយដុល្លារ ហើយ ហានិភ័យនៃអត្រាប្តូរប្រាក់ក៏ត្រូវកាត់បន្ថយច្រើនផងដែរ។ ទាំងនេះគឺជាកត្តាសំខាន់មួយ ដែលជំរុញឲ្យមានវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកាត់ដេរ ។
៤៤- ការចាយលុយដុល្លារ ក៏មានគុណវិបត្តិច្រើនផងដែរ គុណវិបត្តិធំជាងគេ គឺកម្ពុជាត្រូវបាត់បង់អាវុធដ៏សំខាន់មួយនៅក្នុងនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺនយោបាយរូបិយវត្ថុ ។ ការចាយលុយដុល្លារអាមេរិកយ៉ាងទូលំទូលាយ ដូចជាពេលបច្ចុប្បន្ននេះ មានន័យថា ទោះបីចង់មិនចង់មួយផ្នែកធំនៃនយោបាយរូបិយវត្ថុរបស់កម្ពុជា ត្រូវបានផ្ទេរទៅឲ្យធនាគារកណ្តាលអាមេរិកជាអ្នកចាត់ចែងជំនួសធនាគារជាតិនៃកម្ពុជាវិញ ។ គេអាចនិយាយថា អាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយធនាគារកណ្តាលអាមេរិកជាស្ថាប័ន ដែលមានសមត្ថភាពខ្ពស់ និងដែលគួរឲ្យគេទុកចិត្ ត។ ដូច្នេះ បើឲ្យអាមេរិកជាអ្នកចាត់ចែងនយោបាយរូបិយវត្ថុ ជំនួយធនាគារជាតិនៃកម្ពុជា វាក៏គួរជារឿងល្អដែរ។ ក៏ប៉ុន្តែ គេមិនគួរភ្លេចទេថាប្រទេសនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន និងមានស្ថានភាពសេដ្ឋកិច្ចខុសគ្នា ហើយពេលខ្លះចាំបាច់ត្រូវមាននយោបាយសេដ្ឋកិច្ចខុសគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចរៀងៗខ្លួន ។ ម្យ៉ាងទៀត រូបិយប័ណ្ណជាតិ គឺជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ ។ ដូច្នេះ ការចាយលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញ ដោយខ្លួនឯង វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ។ ក៏ប៉ុន្តែ ដើម្បីឲ្យ លុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទនភាពរបស់ជាតិខ្មែរបានរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្ដារទំនុកចិត្តលើលុយរៀលឡើងវិញ ។
៤៥- ផលិតផលក្នុងស្រុកសរុប គឺជាផលិតក្នុងស្រុកក្នុងន័យសេដ្ឋកិច្ច យើងផលិតទំនិញផង និងសេវាផង គេហៅថា ជាផលិតផលសរុបក្នុងស្រុក ។ ផលិតផលក្នុងស្រុក សំដៅទៅលើអ្នកណាក៏ដោយឲ្យតែមកផលិតក្នុងស្រុក ទោះបីមកពីទីណា ឬប្រទេសណាក៏ដោយ ក៏គេរាប់បញ្ជូលក្នុងផលិតផលសរុបក្នុងស្រុកដែរ ទោះបីជាអ្នកវិនិយោគនោះមិនមែនជាជនជាតិក្នុងស្រុកក៏ដោយ ។