សំណួរ
១- តើអ្វីទៅជាសេដ្ឋកិច្ចទីផ្សារ ?
២- តើសេដ្ឋកិច្ចទីផ្សារមានសមាសភាពសំខាន់ៗអ្វីខ្លះ ?
៣- នៅព្រះរាជាណាចក្រកម្ពុជា តើវិស័យអ្វីខ្លះរួមចំណែកធ្វើឲ្យផលិតផលក្នុងស្រុកសរុបមានការកើនឡើង ?
៤- ហេតុអ្វីបានជាគេឲ្យសិក្សា “ សហគ្រិនភាព “ នៅតាមវិទ្យាល័យ ?
៥- តើរដ្ឋាភិបាលមានភារកិច្ចអ្វីខ្លះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ?
ចម្លើយ
១- ដែលហៅថាសេដ្ឋកិច្ចទីផ្សារ គឺសំដៅលើកម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំស្ថិតនៅក្នុងការគ្រប់គ្រងរបស់វិស័យឯកជន ដែលជានីតិបុគ្គល និងរូបវ័ន្តបុគ្គល ។
២- សេដ្ឋកិច្ចទីផ្សារមានសមាសភាពសំខាន់ៗចំនួន៥ដូចខាងក្រោម ៖
ក. កម្មសិទ្ធឯកជន
- ធនធានសដ្ឋកិច្ចមួយធំ គឺជាកម្មសិទ្ធរបស់ឯកជន
- រដ្ឋទទួលស្គាល់សិទ្ធលើកម្មសិទ្ធរបស់វិស័យឯកជន
- ម្ចាស់កម្មសិទ្ធមានសិទ្ធប្រើប្រាស់ គ្រប់គ្រង និងលក់ធនធានដែលជាកម្មសិទ្ធរបស់ខ្លួន ។
ខ. សេរីភាពក្នុងការជ្រើសរើស
- ម្ចាស់កម្មសិទ្ធមានសេរីភាពក្នុងការប្រើប្រាស់ ជួល និងលក់ធនធានដែលជាកម្មសិទ្ធរបស់ខ្លួន ។
- អ្នកផលិត អ្នកលក់ អ្នកទិញ និងអ្នកប្រើប្រាស់មានសេរីភាពក្នុងការផលិត លក់ ទិញ និងប្រើប្រាស់ទំនិញ និងសេវាទាំងឡាយតាមចិត្តប្រាថ្នា ដោយគ្មានការបង្វិតបង្ខំឡើយ ។
គ. អត្ថប្រយោជន៍បុគ្គល
- ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ខិតខំប្រឹងប្រែងធ្វើឲ្យអាជីវកម្មរបស់ខ្លួនទទួលបានផលប្រយោជន៍ច្រើន
- អ្នកផលិត និងអ្នកលក់ខិតខំលក់នឹងជួលទំនិញ និងសេវារបស់ខ្លួនក្នុងតម្លៃខ្ពស់ រីឯអ្នកទិញនិងអ្នកប្រើប្រាស់ខិតខំស្វែងរកទិញទំនិញ និងសេវាដែលខ្លួនត្រូវការដែលមានគុណភាពខ្ពស់ និងតម្លៃថោក ។
ឃ.ការប្រកួតប្រជែង
- ការប្រកួតប្រជែងគឺជាយន្តការដ៏សំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ
- ការប្រកួតប្រជែងផ្តល់ប្រយោជន៍ដល់អ្នកទិញ និងអ្នកប្រើប្រាស់ឲ្យទទួលបាននូវទំនិញ និងសេវាដែលមានគុណភាពល្អ មានបរិមាណច្រើន បច្ចេកទេសទំនើប និងមានតម្លៃថោកសមរម្យ ។
- រដ្ឋធានាបិរយាកាសប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នៅលើទីផ្សារ ។
ង. ប្រព័ន្ធបង្កើតថ្លៃ
- រដ្ឋមិនមែនជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារទេ
- យន្តការទីផ្សារ (តម្រូវការ និងការផ្គត់ផ្គង់) គឺជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារ ។
៣. នៅព្រះរាជាណាចក្រកម្ពុជា វិស័យដែលរួមចំណែកធ្វើឲ្យផលិតផលក្នុងស្រុកសរុប មានកើនឡើងមានដូចជា ៖
ក. វិស័យកសិកម្ម
- ផលិតផលកសិកម្មសំខាន់ៗមាន ៖ ស្រូវ អង្គរ ពោ សណ្តែក គ្រាប់ស្វាយចន្ទី និងដំឡូងមី ។ ល ។
ខ. វិស័យឧស្សាហកម្ម
- វិស័យឧស្សាហកម្មវាយណភ័ណ្ឌ កសិកម្មឧស្សាហកម្ម និងកែច្នៃ អគ្គិសនី ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ។
គ. វិស័យសេវាកម្ម
- វិស័យសេវាកម្មសំខាន់ៗមាន ៖ ទេសចរណ៍ សំណង់ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ។ ល ។
៤- បានជាគេឲ្យសិក្សា សហគ្រិនភាព នៅតាមវិទ្យាល័យព្រោះដើម្បីឲ្យសិស្សទទួលបាននូវ ៖
- សិស្សប្រាប់បានយ៉ាងត្រឹមត្រូវបីបញ្ញត្តិរបស់ពាក្យ សហគ្រិនភាព
- សិស្សប្រាប់បានពីភាពជាសហគ្រិន
- សិស្សប្រាប់បានពីសារៈសំខាន់ក្នុងភាពសហគ្រិន
- សិស្សកំណត់បានពីភាពជាសហគ្រិន
- សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពី ភាពជាសហគ្រិន
- សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពីសារៈសំខាន់សហគ្រិន
- បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សា សហគ្រិន
- សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិនភាព ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិត នៅពេលសិក្សាក៏ដូចជានៅពេលអនាគត់ ។
៥- ដើម្បីឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋាភិបាលមានភារកិច្ចដូចជា ៖
- រកឲ្យបាននូវ សន្តិភាព សេរីភាព សន្តិសុខសង្គម សុវត្ថិភាព
- បណ្តុះបណ្តាលធនធានមនុស្ស ឲ្យទាន់ការរីកចម្រើន នៃពិភពលោកបច្ចុប្បន្ន
- ខិតខំយកចិត្តទុកដាក់អភិវឌ្ឍ ទៅលើវិស័យសក្តានុភាពនានានិងបន្ទាប់បន្សំផ្សេងទៀត
- ទាក់ទាញវិនិយោគទន់ទាំងក្នុងស្រុក និងបរទេស ឲ្យធ្វើការវិនិយោគ
- លើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធ បង្ករភាពងាយស្រួលក្នុងការបើកអាជីវកម្ម និង សម្រួលដល់ការកាត់បន្ថយថ្លៃដើមផ្សេងៗ
- អភិវឌ្ឍន៍និង ថែរក្សាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនង់ជាមួយប្រទេសជិតខាង
- ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត នានាឲ្យទាន់សភាពការណ៍ដែលកើតឡើងជាក់ស្តែងដូចជា៖ គោលនោយោបាយសារពើពន្ធ និងគោលនិយោបាយរូបិយវត្ថុជាដើម
- ព្យាយាមកាត់បន្ថយអត្រា អតិផរណាឲ្យនៅកម្រិតទាប
- លុបបំបាត់អំពើពុករលួយ សង្គមមានយុត្តិធម៌
- យកចិត្តទុកដាក់លើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ។ល។