Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើអតិផរណាបណ្តាលមកពីអ្វី ?

១២- តើត្រូវធ្វើដូចម្តេចដើម្បីឲ្យផលិតផលស្រូវកើនឡើង ?

១៣- តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចអ្វី ?

១៤- ដូចម្តេចហៅថាហិរញ្ញវត្ថុសាធារណៈ ?

១៥- តើអ្វីទៅហៅថាគោលនយោបាយសារពើពន្ធ ?

ចម្លើយ

១១- មូលហេតុដែលនាំឲ្យមានអតិផរណាគឺ ៖

  • តម្រូវការកើនឡើង (Demand Full) ៖ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលជាការពន្យល់តាមបែបបុរាណនៃអតិផរណា ដែលគេស្គាល់ថាជាការពន្យល់តាម តម្រូវការកើនឡើង យោងទៅតាមវាមានន័យថាការចំណាយទៅលើផលិតផលនៅក្នុងសេដ្ឋកិច្ចដែលអ្នកទិញព្យាយាមដើម្បីទិញជ្រើនជាងដែលសេដ្ឋកិច្ចផលិតបាន ។
  • ឱនភាពថវិការបស់រដ្ឋ (Government Deficit) ៖ គឺជាមូលហេតុសំខាន់ជាងគេនៃអតិផរណាគឺឱនភាពថវិកាដែលបង្កឡើងដោយរដ្ឋាភិបាល។ ឱនភាពថវិការបស់រដ្ឋាភិបាលអាចជាវិភាគទានមួយ ចំពោះអតិផរណាពិសេសប្រសិនបើធនាគារកណ្តាលបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីរក្សាអត្រាការប្រាក់ឲ្យនៅទាប (Interest Rate Down)។ ប្រសិនបើរដ្ឋាភិបាលមិនព្រមបង្វិលប្រាក់ ដើម្បីសងបំណុលគេ ចំនួនអ្នកខ្ចីមានការកើនឡើង ដែលនាំឲ្យអត្រាការប្រាក់កើនឡើងដែរ ។
  • ថ្លៃដើមកើនឡើង (Cost- Push) ៖ គឺបណ្ដាលមកពីក្រុមនៃកម្លាំងពលកម្ម និងដោយសារការកើនឡើងនូងតម្លៃធាតុចូល(Input price) ផ្សេងៗរបស់អ្នកផលិត ។

ឧទាហរណ៍ ៖ ករណីនេះកើតឡើងនៅពេលដែលសហជីពកម្មករជាតិបានឈ្នះការទាមទារតម្លើងប្រាក់បៀរវត្ស ករណីនេះបង្ខំឲ្យអ្នកផលិតតម្លើងថ្លៃផលិតផលចំពោះអ្នកប្រើប្រាស់ដើម្បីសម្រួលដល់ ថ្លៃដើមកម្លាំងពលកម្ម ។

  • ការទាមទារតម្លើងប្រាក់ឈ្នួល (Wage-Price Spiral) ៖ ទោះជាយ៉ាងណាក៏ដោយ ក៏មានការពន្យល់មួយចំនួនទៀតនិយយថាគ្មានក្រុមណាមួយដែលត្រូវស្ដីបន្ទោសចំពោះអតិផរណានោះទេ យោងទៅតាមអ្វីដែលគេបាននិយាយមកនេះមានការកើនឡើងដែលមាននិរន្តរភាពផ្ទាល់នៃប្រាក់បៀរវត្តន៍ និងតម្លៃដែលពិបាកបញ្ឈប់នៅពេលដែលអតិផរណាបានចាប់ផ្ដើមឡើង ។
  • ការបោះពុម្ពលុយលើស (Excessive Monetary Growth) ៖ គឺជាការកើនឡើងនៃតម្លៃរូបិយវត្ថុហួសប្រមាណ នៅពេលដែលការផ្គត់ផ្គង់រូបិយវត្ថុកើនឡើងឆាប់រហ័សជាងការកើឡើងនៅពេលផលិតផលជាតិសរុបពិត។

១២- ដើម្បីឲ្យផលិតផលស្រូវកើនឡើងគឺ ៖

  • ដោះស្រាយបញ្ហាគ្រប់គ្រងដីធ្លី
  • ដោះស្រាយបញ្ហាទឹក (ប្រព័ន្ធធារាសាស្រ្ត ប្រឡាយទឹក ស្រោចស្រព...)
  • ការប្រើប្រាស់បច្ចេកទេសកសិកម្ម (គ្រឿងយន្តកសិកម្ម ប្រពលវប្បកម្ម...)
  • ការជ្រើសរើសពូជស្រូវ ប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិត
  • ការកសាងផ្លូវគមនាគមន៍ជនបទ
  • បង្កើតទីតាំង សម្រាប់ពិគ្រោះយោបល់ បណ្តុះបណ្តាលបញ្ហាពាក់ព័ន្ធកសិកម្ម
  • ជំរុញការផ្តល់ឥណទានដែលមានការប្រាក់ទាប
  • ការរៀបចំទីផ្សារស្រូវ សម្រាប់បង្កលក្ខណៈងាយស្រួលដល់កសិករលក់ផលិតផលរបស់ខ្លួន ។

១៣- ប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជាផ្លូវការតាំងពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ កម្ពុជាបានបើកឱ្យមានកម្មសិទ្ធឯកជន និងធ្វើឯកជនភាវូបនីយកម្ម បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន សហគ្រាសជាច្រើនឱ្យ ឯកជនកាន់កាប់វិញ ។ ទន្ទឹមគ្នានោះ រដ្ឋអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងការវិនិយោគទុនក្រៅ ប្រទេសផងដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថាកម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រង របស់ផ្នែកឯកជន ដែលជានីតិបុគ្គល និងរូបវន្តបុគ្គល ។ ដោយឡែកយន្តការគ្រប់គ្រង និងសម្របសម្រួលផ្នែកទាំងស្រុង លើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ច នៃសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែកធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាព នេះអាស្រ័យលើតំរូវការ និងការ ផ្គត់ផ្គង់ ។ មានន័យថាសកម្មភាពផលិកម្ម ការដោះដូរ និងការប្រើប្រាស់ទំនិញ និងសេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខ័ណ្ណសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងប្រឹងប្រែងធ្វើឱ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង ។ និយាយរួមសមាសភាគយន្តការមាន៥គឺ ៖ កម្មសិទ្ធឯកជន សេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និងប្រព័ន្ធបង្កើតថ្លៃ ។

១៤- ជាសកម្មភាព និងមធ្យោបាយផ្សេងៗរបស់រដ្ឋ ក្នុងដំណើរការគៀងគររកចំណូល និងការទូទាត់លើចំណាយរបស់ខ្លួន ។ ពោលគឺ លើកកំពស់ប្រសិទ្ធិភាពចំនូលចំណាយហើយចំនាយប្រកបដោយវាចារណកម្ម រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន មានការវិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌ដោយមានផលប៉ះពាល់តិចតួចលើសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ សកម្មភាព និងវិធានការហិរញ្ញវត្ថុសាធារណៈ ការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ និងពន្ធអាករការគ្រប់គ្រងចំនូលចំណាយសាធារណៈ ការរៀបចំប្រាក់បៀវត្សន៍ សម្រាប់មន្ត្រីរាជការ ការគ្រប់គ្រងរតនាគារ ការលទ្ធកម្ម ការគ្រប់គ្រងកំចីក្នុង និងក្រៅប្រទេស ការធានារ៉ាប់រង ការសន្សំក្នុងស្រុក ការរៀបចំមូលនិធិចូលនិវត្សន៍ និងការលើកទឹកចិត្តវិនិយោគទុនជាដើម ។

១៥- សំដៅលើការយកពន្ធ និងវិធីរកចំនូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login