សំណួរ
២៦- តើអ្វីទៅជាកំនើនសេដ្ឋកិច្ច ?
២៧- តើធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្មមានអ្វីខ្លះ ?
២៨- តើអ្នកគ្រប់គ្រងត្រូវគិតលើអ្វីខ្លះ ?
២៩- តើ Micro Economic សិក្សាអំពីអ្វីខ្លះ ?
៣០- តើ Macro Economic សិក្សាអំពីអ្វីខ្លះ ?
ចម្លើយ
២៦- កំនើនសេដ្ឋកិច្ច Economic Growth គឺជាលទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ចក្នុងការបង្កើននូវផលិតផលជាតិ សរុប (GNP) ឬ ផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP ឬ GDP សំរាប់ប្រជាពលរដ្ឋម្នាក់ៗ ជាខ្នាតទូទៅ សម្រាប់វាស់ស្ទង់កំរិតនៃជីវភាពរស់នៅរបស់ប្រជាជន ។
២៧- ធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្ម ចែកចេញជាបី គឺ ៖
- ធនធានធម្មជាតិ មានដូចជា ៖ អាកាសធាតុ ទឹក ខ្យល់ ភ្លើង រ៉ែ
- ទំនិញវិនិយោគ ឬ មូលធន ៖ សំដៅលើ គ្រឿងម៉ាស៊ីន ឧបករណ៍ រោងចក្រ ទំនិញ
- ធនធានមនុស្ស សំដៅទៅលើ ចំណេះដឹង ជំនាញ គំនិត ប្រាជ្ញា កម្លាំង ពលកម្ម បច្ចេកវិទ្យា ។
២៨- អ្នកគ្រប់គ្រង ត្រូវគិតអំពី 3 Es ។
- Efficiency ប្រសិទ្ធភាព (មុខចូល )
- Effectiveness ភាពស័ក្តិសិទ្ធិ ឬផលិតភាព ឬប្រសិទ្ធផល(មុខចេញ)
- Ethic ក្រមសីលធម៌ ។
២៩- Micro Economic សិក្សាអំពី ៖
- ដំណើរការរបស់បុគ្គល សហគ្រាសនៅក្នុងផលិតកម្ម ការប្រើប្រាស់ ការកំណត់ថ្លៃ និង ចំណូល ។
- ផ្នែកទាំងឡាយនៃខឿនសេដ្ឋកិច្ច ដែលនៅក្នុងនោះមីក្រសេដ្ឋកិច្ចសិក្សាអំពីថ្លៃទំនិញ ចំនួនផលិតផលលើស ឬទំហំចំណូលដែលគ្រសារមួយបានចំណាយលើផលិតផលប្រើប្រាស់ណាមួយ ។
- ចង្អុលបង្ហាញភាពចូលជិតមួយនៃការវិភាគសេដ្ឋកិច្ច ឈរលើមូលដ្ឋាន សិក្សាសកម្មភាពប្រព្រឹត្តទៅរបស់ភ្នាក់ងារសេដ្ឋកិច្ច (ឯកជន) ទាំងឡាយ ដូចជា សហគ្រាស អ្នកប្រើប្រាស់ កសិករ ...។
- សិក្សានូវឥរិយាបទ ឬចរិតលក្ខណៈរបស់ភ្នាក់ងារសេដ្ឋកិច្ច និងផ្នែកនីមួយៗ នៃខឿនសេដ្ឋកិច្ច ។
៣០- Macro Economic សិក្សាអំពី ៖
- សិក្សាអំពីខឿនសេដ្ឋកិច្ចទាំងមូលស្តីពីតួលេខសរុបរបស់សេដ្ឋកិច្ច ដូចជា ចំណាយសរុបលើផលិតកម្ម អត្រានិកម្មភាព និងអនិកម្មភាព អត្រាទូទៅនៃថ្លៃ អត្រាការប្រាក់ តុល្យភាពជញ្ជីងទូទាត់ ចរន្តពាណិជ្ជកម្មក្រៅប្រទេស ចំណូលពន្ធ ចំណាយរបស់រដ្ឋាភិបាល ថវិការជាតិ ។
- សិក្សាអំពីបរិមាណសរុបនានា (ផលិតផលជាតិសរុប ការចំណាយជាតិសរុប ការវិនិយោគ) ដែលផ្សារភ្ជាប់គ្នាក្នុងកំរិតតំបន់ ប្រទេស ឬ ក្រុម ប្រទេស ។
តភាគ