ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពអ្វីខ្លះ ?
១៧- ដូចម្តេចដែលហៅថាថវិកាជាតិ ?
១៨- តើថវិកាមានតួនាទីអ្វីខ្លះ ?
១៩- តើម៉ាក្រូសេដ្ឋកិច្ចជាអ្វី ?
២០- តើមីក្រូសេដ្ឋកិច្ចជាអ្វី ?
ចម្លើយ
១៦- ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ដូចជា ៖
១៧- មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ ហិរញ្ញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ព្រោះថាថវិកាវិវឌ្ឍន៍ថ្នាក់ឡើងចុះៗតាមសេដ្ឋកិច្ច ហើយក៏មានឥទ្ធិពលទៅលើសេដ្ឋកិច្ចវិញផងដែរ ។ ដូច្នេះថវិកាមិនមែនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបៀបគណនេយ្យនោះទេ ។ ថវិកាបេសកម្មមួយ ច្បាស់លាស់គឺធ្វើវិចារណៈកម្មក្នុងការអនុវត្ត និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដែលទទួលបានបើចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ។ ថវិការដ្ឋាភិបាល គឺជាការប៉ាន់ស្មាននូវចំណូល និងចំណាយរបស់រដ្ឋរាប់ឆ្នាំ បន្ទាប់ដែលឧទិសភាពដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំពោះមុខសភា ឬអង្គការនីតិបញ្ញត្តិដើម្បីសុំការអនុម័ត ។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់ឱ្យរដ្ឋដឹកនាំនយោបាយសេដ្ឋ និងហិរញ្ញវត្ថុបានត្រឹមត្រូវនិងញ៉ាំងឱ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្តទៅ និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្ជួន ។
១៨- ថវិកាមានតួនាទីមួយចំនួនដូចជា តួនាទីផ្គត់ផ្គង់ធនធាន ដោយកំណត់តាមអាទិភាព តួនាទីបែងចែកដោយផ្ទេរធនធាន តាមមធ្យោបាយចំណូល និងចំណាយ និងតួនាទីស្ថេរភាពភាវូបនីយកម្មនៃម៉ាក្រូសេដ្ឋកិច្ច ដែលរក្សាឱ្យបានតុល្យភាពជាមូលដ្ឋានទាំងឡាយ ។
១៩- ម៉ាក្រូសេដ្ឋកិច្ច គឺជាការសិក្សាទាំងមូលដែលពិនិត្យមើលអំពីផលិតកម្មភាពមានការងារធ្វើ (អនីកម្មភាព) ការប្រើប្រាស់ និងការវិនិយោគ កម្រិតថ្លៃជាទូទៅ “អតិផរណា” តម្រូវការ និងការផ្គត់ផ្គង់សរុប ។
២០- មីក្រូសេដ្ឋកិច្ច គឺជាការសិក្សាអំពីឥរិយាបទ និងការធ្វើសេចក្តីសំរេចចិត្តរបស់បុគ្គលម្នាក់ៗក្រុមគ្រួសារនីមួយៗ ។