ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- ដូចម្តេចហៅថាស្វ័យភាពហិរញ្ញវត្ថុ ?
៣២- តើកត្តាសំខាន់អ្វីខ្លះដែលជាប្រភពនៃកំណើនសេដ្ឋកិច្ច ?
៣៣- តើការវិនិយោគមានសារៈសំខាន់អ្វីខ្លះចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ?
៣៤- តើគោលនយោបាយពន្ធគឺជាអ្វី ?
៣៥- ដូចម្តេចហៅថាគោលនយោបាយសារពើពន្ធ ?
ចម្លើយ
៣១- ស្វ័យភាពហិរញ្ញវត្ថុ (Financial Autonomy) គឺជាការគ្រប់គ្រងចាត់ចែងកិច្ចការហិរញ្ញវត្ថុ និងអាចទ្រទ្រង់ចំណូលចំណាយផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ដោយមិនពឹងពាក់ជំនួយពីអ្នកដ៏ទៃ ។
៣២- កត្តាដែលជាប្រភទនៃកំណើនសេដ្ឋកិច្ចមានដូចខាងក្រោម ៖
៣៣- ការវិនិយោគមានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាដូចជា ៖
ក. បង្កើតឱ្យមានការងារធ្វើ
ខ. ការប្រើប្រាស់លើទំនិញនិងសេវាកើនឡើង
គ. ចំណូលពន្ធកើនឡើង
ឃ. សេដ្ឋកិច្ចកើនឡើង ។
៣៤- គោលនយោបាយពន្ធ គឺជាឧបករណ៍រដ្ឋបាល ដែលត្រូវបានគេបង្កើតឡើង ដើម្បីយកពន្ធនិងប្រមូលពន្ធ តាមរយៈការអនុវត្តពន្ធផ្សេងៗគ្នា និងពន្ធមូលដ្ឋាន សម្រាប់អនុវត្តគោលនយោបាយដែលបានបង្កើតឡើង ។
៣៥- គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀត និងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖