ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយមន័យនៃការបង្ហាញឆន្ទៈ គឺការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអនុភាពគតិយុត្ត ហៅថា ការបង្ហាញឆន្ទៈ(មាត្រា ៣១០ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។ ឧទាហរណ៍ សំណើ និងស្វីការដើម្បីបង្កើតកិច្ចសន្យា ឬការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា គឺជាការបង្ហាញឆន្ទៈ ។ ផ្ទុយមកវិញ ការពោលពាក្យពេចន៍ស្នេហាប្រាប់សង្សារ មិនមែនជាការបង្ហាញឆន្ទៈទេ ព្រោះវាមិនមានបំណងចង់បង្កើតឲ្យមានបំណងគតិយុត្តទេ ។ ការបង្ហាញឆន្ទៈ ត្រូវមានអនុភាពចាប់ពីពេលដែលការជូនដំណឹងអំពីការបង្ហាញឆន្ទៈនោះបានទៅដល់ភាគីម្ខាងទៀត (មាត្រា ៣១០ កថាខណ្ឌទី២ នៃក្រមប្បវេណី) ។ ប៉ុន្តែមានការបង្ហាញឆន្ទៈខ្លះមិនអាចធ្វើឡើងចំពោះភាគីម្ខាងទៀតទេ ដូចជា អច្ច័យទាន ។