ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៥៦- ដូចម្តេចដែលហៅថា ការសម្រេចចិត្តដោយទូលាយ ?
១៥៧- ដូចម្តេចដែលហៅថា ការវិភាគអាជីវកម្ម ?
១៥៨- ដូចម្តេចហៅថា ការពិនិត្យជ្រើសរើស ?
១៥៩- ដូចម្តេចដែលហៅថា ការអភិវឌ្ឍផលិតផលថ្មី ?
១៦០- ដូចម្តេចដែលហៅថា ក្រុមពិគ្រោះ ?
ចម្លើយ
១៥៦- ដែលហៅថា ការសម្រេចចិត្តដាយទូលាយ គឺជាស្ថានភាពនៃការសម្រេចចិត្តទិញផលិតផលទាំងឡាយណាដែលមានថ្លៃខ្ពស់ ហើយដែលគេមិនបានស្គាល់ពីមុនមក ។
១៥៧- ដែលហៅថា ការវិភាគអាជីវកម្ម គឺជាដំណាក់កាលដែលក្រុមហ៊ុនត្រូវធ្វើការប៉ាន់ប្រមាណសក្តានុពល កម្រិតនៃការរីកចម្រើនរបស់ទីផ្សារ និងភាពខ្លាំងរបស់ផលិតផលថ្មីធៀបទៅនឹងផលិតផលគូប្រជែង ។
១៥៨- ដែលហៅថា ការពិនិត្យជ្រើសរើស គឺការបំបែក និងពង្រាយគំនិតផ្សេងៗដែលមានសភាពខុសពីគ្នា ដើម្បីផ្ទូរផ្ទឹមជាមួយគោលដៅរបស់ក្រុមហ៊ុន ។
១៥៩- ដែលហៅថា ការអភិវឌ្ឍផលិតផលថ្មី គឺចាប់ផ្តើមដោយគំនិត ហើយគំនិតទាំងនោះចេញមកពីប្រភពជាច្រើនមានដូចជាកម្លាំងលក់ បុគ្គលិកស្រាវជ្រាវទីផ្សារ អ្នកឯកទេសខាងស្រាវជ្រាវ និងអភិវឌ្ឍន៍ទំនិញប្រកួតប្រជែង និងលិខិតរបស់អតិថិជន ។
១៦០- ដែលហៅថា ក្រុមពិគ្រោះ គឺជាក្រុម ឬអង្គភាពដែលជាអ្នករក្សាទំនៀមទម្លាប់ គុណតម្លៃ និងអាកប្បកិរិយារបស់ស្ថាប័ន អង្គភាព ក្រុមជនជាតិ ឬសាសនាណាមួយដែលរួមមាន ក្រុមអ្នកមានឋានៈប្រហាក់ប្រហែលគ្នា ឬគ្រួសារល្បីឈ្មោះ ។